មេដឹកនំាប្រទេសរុស្សីនិងប្រទេសទួគីជួបគ្នានៅថ្ងៃចន្ទនេះដើម្បីស្ថានការនៅតំបន់អ៊ីដលីប

134

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ ​(១៧.០៩.១៨)

ស៊ីរី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីរបស់វិមានក្រឹមឡំាង
ដែលបាននិយាយប្រធានាធិបតីប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីន និងប្រធានាធិបតីប្រទេសទួគី លោក
រ៉េសិប តាយយីប អ៊ែរដូហ្កាន បានជួបពិភាក្សាគ្នា នៅទីក្រុងសូជី ប្រទេសរុស្សី នៅថ្ងៃចន្ទនេះ
ដើម្បីដោះស្រាយបញ្ហានៅតំបន់ អ៊ីដលីប ប្រទេសស៊ីរី ។

ជំនួបនេះ ត្រូវបានរៀបចំឡើង នៅពេលដែលកងទ័ពរបស់រដ្ឋាភិបាលប្រទេសស៊ីរី
ដែលគាំទ្រដោយប្រទេសរុស្សី និងប្រទេសអៀរ៉ង់ ត្រៀមវាយលុកទ្រង់ទ្រាយធំ ដណ្តើមតំបន់អ៊ីដលីប
ពីក្រុមឧទ្ទាមវិញ ទោះជាប្រទេសទួគី និងសងរដ្ឋអាមេរិក​
បានព្រមានហើយព្រមានទៀតកុំឲ្យរដ្ឋាភិបាលស៊ីរី បើកការវាយលុក ព្រោះប្រតិបត្តការនេះ
នឹងបង្កឲ្យជនស៊ីវិល ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។​

លោកប្រធានាធិបតីប្រទេស ទួគីបានអំពាវនាវឲ្យមានការផ្អាកឈប់បាញ់គ្នា នៅតំបន់អ៊ីដលីប
តែភាគីរុស្សី និងអៀរ៉ង់ មិនបានទទួលយកទេ ។
កាលពីសប្តាហ៍មុន យន្តហោះចម្បំាងបួនគ្រឿងរបស់ប្រទេសរុស្សី
បានហោះទៅវាយប្រហារលើទីតំាងក្រុមឧទ្ទាម ក្នុងតំបន់អ៊ីដលីប
ក្នុងពេលដែលក្រសួងការបរទេសរុស្សី បាននិយាយថា ប្រតិបត្តការនេះ គឺមានសារៈសំខាន់ណាស់
ក្នុងការកម្ទេចអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី ។​

អត្ថបទដែលជាប់ទាក់ទង