មនុស្សពីរនាក់បានធ្លាក់ខ្លួនឈឺដោយសារបានប៉ះពាល់សាធាតុគីមី​ពុលក្នុងទីក្រុងប្រទេសអង់គ្លេស

129

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៧.០៩.១៨)

អង់គ្លេស៖ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា មនុស្ស ពីរនាក់បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃអាទិត្យនេះ
ក្នុងពេលដែលអ្នកទំាងពីរ បានចូលទៅស្រស់ស្រូបអាហារក្នុងភោជនីយដ្ឋាន
មួយកន្លែងក្នុងទីក្រុងសាលីសស្បឺរី ប្រទេសអង់គ្លេស ដែលជាកន្លែងអតីតភ្នាក់ងារចារកម្មរុស្សី លោក
សៀរីហ្គេ ស្គ្រីផល និងកូនស្រីគាត់ ត្រូវបានគេអះអាងថា
ត្រូវគេលួចវាយប្រហារដោយប្រើសារធាតុគីមីពុល កាលពីខែ មីនា កន្លងមកនេះ ។​

ប៉ូលីសប្រចំាមូលដ្ឋាន បាននិយាយថា មិនមានអ្វី ដែលអាចបញ្ជាក់អះអាងថា
ហេតុការណ៍ដែលកើតមានក្នុងភោជនីយដ្ឋាននោះ មានពាក់ព័ន្ធនឹងសារធាតុគីមីពុលឈ្មោះ ណូវ៉ូឆុក
និងគ្មានតម្រុយណាមួយ ដែលអាចឲ្យគេសន្និដ្ឋានបានថា អ្នកទំាងពីរ
ត្រូវបានគេប្រព្រឹត្តអំពើឧក្រិដ្ឋទៅលើអ្នកទំាងពីរ ឡើយ ។

ប៉ូលីសបានបញ្ជាក់ថាការស៊ើបអង្កេតកំពុងតែចាប់ ផ្តើម ឡើងហើយ ។​​
ប្រទេសអង់គ្លេសបានចោទមន្ត្រីរុស្សីថា បានប្រើសារធាតុគីមីពុលវាយប្រហារទៅលើអតីតភ្នាក់ងាររុស្សី
តែប្រទេសរុស្សីបានបដិសេធការចោទប្រកាន់ នោះ ។​

អត្ថបទដែលជាប់ទាក់ទង