ប្រទេសហ្វីលីពីននិយាយថាខ្យល់ព្យុះមង្ឃុតបានបំផ្លាញដំណាំស្រូវអស់ ២៥០.០០០ តោន

128

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.០៩.១៨)

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទនេះថា ដំណាំសស្រូវសរុប ២៥០.០០០ តោន
ត្រូវបានបំផ្លាញដោយខ្យល់ព្យុះឈ្មោះ មង្ឃុត
ដែលបានបក់បោកយ៉ាងខ្លាំងមកលើខេត្តស្ថិតនៅភាគខាងជើងប្រទេស
កាលពីចុងសប្តាហ៍កន្លងមកនេះ ។

ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីមន្ត្រីក្រសួងកសិកម្ម ដែលបាន បញ្ជាក់ថា
តម្លៃនៃការខូចខាតនេះ អាចមានរហូតដល់ទៅ ៩២ លានដុល្លាអាមេរិក ។

ប្រទេសហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមប្រទេសនំាអង្ករចេញដ៏ច្រើនបំផុតលើសកលលោក
ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេក្រើនរំលឹក ឲ្យត្រៀមបង្កើនការស្តុកទុកអង្ករ
នៅមុនពេលខ្យល់ព្យុះឈ្មោះមង្ឃតបានបក់មកដល់ ។ ការខូចខាតដំណាំស្រូវនេះ
បានធ្វើឲ្យតម្លៃអង្ករក្នុងស្រុក ឡើងថ្លៃជាបន្តបន្ទាប់ ។

អត្ថបទដែលជាប់ទាក់ទង