ទីក្រុងម៉ាកាវបិតកាស៊ីណូទំាងអស់នៅពេលខ្យល់ព្យុះមង្ឃុតជិតមកដល់

102

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៧.០៩.១៨)

ម៉ាកាវ៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ទីក្រុងម៉ាកាវ បានបិតលាស៊ីណូទាំងអស់របស់ខ្លួន
ជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត នៅពេលដែលខ្យល់ព្យុះ មង្ឃុតបានបក់ទៅជិតកាលពីថ្ងៃអាទិត្យនេះ
ដោយអាជ្ញាធរបានចេញការព្រមានថា ខ្យល់ព្យុះនឹងបង្កឲ្យមានទឹកជំនន់យ៉ាងខ្លាំង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃសៅរ៍ អាជ្ញាធរក្រុងម៉ាកាវ បាននិយាយថា
ការបិតកន្លែងលេងល្បែងស៊ីសងទាំងអស់នេះគឺក្នុងគោលបំណងការពារសុខសុវត្ថភាពរបស់បុគ្គលិករបស់កាស៊ីណូ ភ្ញៀវចូលលេង ព្រមទាំងពលរដ្ឋ។ អាជ្ញាធរបានបញ្ជាក់ទៀតថា ការបិតនេះ គឺមានការឯកភាពពីអភិបាលក្រុង
និងម្ចាស់កាស៊ីណូទាំងអស់ ។

បុគ្គលិកបំរើការក្នុងកាស៊ីណូបានប្រាប់កាសែតបរទេសថា ការបិតនេះ
គឺរហូតដល់មានការជូនដំណឹង ជាថ្មី ។អាជ្ញាធរទីក្រុងម៉ាកាវ ធ្លាប់ត្រូវបានពលរដ្ឋទីក្រុងម៉ាកាវ ធ្វើការរិះគន់កាលពីឆ្នំា ២០១៧ ដោយសារតែមិនបាន ត្រៀមលក្ខណៈទប់ទល់នឹងខ្យល់ព្យុះឈ្មោះ “ហាតូ”
ដែលបង្កឲ្យមានការខូចខាតយ៉ាងច្រើន និងមានពលរដ្ឋចំនួន ១២ នាក់បានស្លាប់ ។

អត្ថបទដែលជាប់ទាក់ទង