ទីក្រុងហុងកុង និងភាគខាងត្បូងប្រទេសចិន ចាប់ផ្តើមបោសសម្អាតបន្ទាប់ពីរងខ្យល់ព្យុះ​

92

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៩.១៨)

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍មកថា ទីក្រុងហុងកុង
បានចាប់ផ្តើមបោសសម្អាតកាលពីថ្ងៃចន្ទនេះ
បន្ទាប់ពីទទួលរងនូវខ្យល់ព្យុះដ៏ខ្លំាងក្លាបំផុតមិនធ្លាប់បានជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយ
នេះ ហើយទីផ្សារ និងការិល័យទំាងឡាយបានបើកទ្វារដំណើរឡើងវិញ ដូចធម្មតា ។

ខ្យល់ព្យុះឈ្មោះ មង្ឃុត ដែលបោកបក់ក្នុងល្បឿន ជាង ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង
កាត់តាមភាគខាងជើងប្រទេសហ្វីលីពីន ធ្វើឲ្យមនុស្សចំនួន ៥០ នាក់បានស្លាប់ ។ បន្ទាប់មក ខ្យល់ព្យុះ
មង្ឃុត នេះ បានបក់មកដល់ភាគខាងត្បូងក្រុងហុងកុង និងទីក្រុងម៉ាកាវ
មុននឹងបង្កវិនាសកម្មនៅតំបន់មួយចំនួន ក្នុងប្រទេសចិន ។

តាមការផ្សាយរបស់ទូរទស្សន៍ប្រទេសចិន បានឲ្យដឹងថា មានមនុស្សចំនួន ៤ នាក់បានស្លាប់
ក្នុងខេត្តក្វាងទុង ដែលជាខេត្តមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន គឺមានចំនួន ១០០
លាននាក់ ។ អាជ្ញាធរក្នុងខេត្តក្វាងទុង បានជម្លៀសប្រជាជនជិត ៣ លាននាក់
ចេញទៅរកទីសុវត្ថភាពកាលពីយប់ថ្ងៃអាទិត្យ ។​

អត្ថបទដែលជាប់ទាក់ទង