អ្នកកាសែត​ជាច្រើន​រងរបួស ​នៅ​ក្នុងការ​ប្រវាយប្រតប់​ពេល​យក​ព័ត៌មាន

12

ប្រទេសម៉ាឡេស៊ី ៖ អ្នកកាសែត​ជាច្រើន​បាន​រងរបួស​តិចតួច​ក្នុងពេល​ព្យាយាម​យក​ព័ត៌មាន​អំពី​សវនាការ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​តុលាការក្រុង​កូ​ឡា​ឡាំ​ពួរ​ កាលពី​ថ្ងៃ​ពុធ​ ​ទី​៤ ខែ​កក្កដា​។​ ​យោងតាម​អ្នកយកព័ត៌មាន​បរទេស​ម្នាក់ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ក្នុងអំឡុងពេល​រំជើបរំជួល​ខ្លាំង​មួយ​ខណៈ​លោក​ ណា​ជីប ​ត្រូវបាន​នាំចូល​តាម​ទ្វារធំ​នៃ​តុលាការ​។

​​វា​បានកើត​ឡើងខណៈ​ពួកគេ​ប្រញាយ​គ្នា​ថតរូប​លោក​ ណា​ជីប​។​ ​លោក​បាន​ប្រាប់​សារព័ត៌មាន​ Bernama​ ថា​ អ្នកយកព័ត៌មាន​២​នាក់ ​និង​អ្នក​ថតរូប​២​នាក់​ក៏បាន​រងរបួស​។ ​អ្នកយកព័ត៌មាន​ជា​ស្រី​ម្នា​ក់បាន​ចូល​ពេទ្យ​ព្យាបាល​ក្រោយ​​ប្រវាយប្រតប់​គ្នា​រហូត​ឈាម​ច្រមុះ​”៕

អត្ថបទដែលជាប់ទាក់ទង