នាវាចម្បាំងជប៉ុននិងអង់គ្លេសកំពុងធ្វើសមយុទ្ធឆ្ពោះទៅសមុទ្រចិនខាងត្បូង

61

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ​ (២៧.០៩.១៨)

ចិន៖ នាវាចម្បាំងដ៏ធំបំផុតរបស់ជប៉ុនបានចូលរួមសមយុទ្ធកងនាវាចរជាមួយនឹងនាវាចម្បាំងរបស់​អង់គ្លេសនៅមហាសមុទ្រឥណ្ឌាកាលពីថ្ងៃពុធនិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងនិងអាស៊ីបូព៌ា។

ប្រទេសអង់គ្លេស ជប៉ុននិងសម្ព័ន្ធមិត្តជិតស្និទ្ធ​ គឺសហរដ្ឋអាមេរិកមានគោលបំណង
ជាទូទៅប្រឆាំងនឹងការកើនឡើងនូវឥទ្ធិពលរបស់ចិននៅក្នុងតំបន់ដែលពួកគេព្រួយបារម្ភថា
អាចកាត់ផ្តាច់ផ្លូវសមុទ្រសំខាន់ៗដែលតភ្ជាប់អាស៊ីជាមួយអឺរ៉ុប
អាមេរិកនិងកន្លែងផ្សេងទៀតក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំង។

ប្រទេសចិនបានបញ្ជូននាវាចម្បាំងនិងឧទ្ធម្ភាគចក្រដើម្បីប្រឆាំងនឹងវត្តមានរបស់អង់គ្លេសហើយបានព្រមានទីក្រុងឡុងដ៍ថាសកម្មភាពនេះនៅពេលអនាគតអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់កិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មនៅពេលដែលអង់គ្លេសកំពុងត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុប។

អត្ថបទដែលជាប់ទាក់ទង