នោះ ! ក្រសួង​ព័ត៌មាន​លេង​ធម៌​ក្ដៅ​ហើយ អ្នក​បំផ្លើស​ព័ត៌មាន

111

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​នឹង​មាន​វិធានការ​ចំពោះ​ម្ចាស់ គេហទំព័រ និង​អ្នក​ផ្សព្វផ្សាយ បណ្ដាញ​សង្គម តាម​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត ដែល​មិន​គោរព​ក្រមសីលធម៌ សារព័ត៌មាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន។

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ពាក់ព័ន្ធ​នឹង ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ក្នុង​គោលបំណង គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វី​ដេ​អូ ឬ​ទម្រង់​ផ្សេង​ៗ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​ទោស​បញ្ញត្តិ​បទល្មើស ក្លែង​ព័ត៌មាន​(​ក្រមព្រហ្មទណ្ឌ​) មាត្រា​៤២៥ ត្រូវ​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ ពី​១(​មួយ​)​ឆ្នាំ ទៅ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន​រៀល ទៅ​បួន​លាន​រៀល អំពើ​ផ្តល់ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើ​ឱ្យ​គេ​ជឿ​ថា​នឹង​មាន​កើត​មាន​ឡើង​នូវ​ការ​បំផ្លិចបំផ្លាញ ការ​ធ្វើ​ឱ្យ​ទ្រុឌទ្រោម ឬ​ការ​ធ្វើ​ឱ្យ​ខូចខាត​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​មុខ​មនុស្ស​៕

អត្ថបទដែលជាប់ទាក់ទង