កម្លាំងមានសមត្ថកិច្ចហៅអ្នកដំណើរឈប់ ដើម្បីសួរពីច្បាប់ចរាចរណ៍ផ្លូវគោក

105

វិទ្យុេជាតិកម្ពុជា៖អត្ថបទលោជួន បូណា
ភ្នំពេញ៖ មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ចុះអនុវត្តការងារនៅតាមដងផ្លូវ ដោយហៅអ្នកដំណើរឱ្យឈប់ ដើម្បីសួរពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខណៈដែលប្រជាពលរដ្ឋត្រឡប់ទៅស្រុកកំណើតក្នុងរដូវភ្ជុំបិណ្ឌ។

លោកស្រី បុប្ផា ផាន់នី អនុប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឱ្យដឹងថា ការហៅអ្នកដំណើរឱ្យឈប់នេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានការ យល់ដឹងអំពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ដើម្បីឈានទៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
នគរបាលចរាចរណ៍ផ្លូវគោក និងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែតុលា បានចុះបញ្ជៀបច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរតាមយានយន្ត នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចំនួន៦ខ្សែ តាមរយៈការសួរសំនួរចំលើយងាយៗ ដើម្បីទទួលបានមួកសុវត្ថិភាពដែលត្រូវចែកចំនួន៥០០មួក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបញ្ជ្រៀបចំណេះដឹងនេះ លោកស្រី បុប្ផា ផាន់នី បានបញ្ជាក់ថា ការចែកមួកសុវត្តភាពជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយនិងការឆ្លើយសំនួរទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាផ្នែកមួយនៃយុទ្ធនាការដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
……………………………………………………………សំឡេង៖ ….…………………………………..
លោក អ៊ុត ដាវ៉ាង ប្រជាពលរដ្ឋដែលបានចូលរួមឆ្លើយសំនួរ យល់ឃើញថា ការបញ្ជៀបច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈសកម្មភាពបែបនេះ គឺពិតជាល្អ ព្រោះអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីការគោរពច្បាប់ នៅពេលដែលធ្វើដំណើរតាមដងផ្លូវ ។
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែបន្តកើតមាន ដោយសារអ្នកបើកបរមិនគោរពច្បាប់ ក៏ដូចជាខ្វះការយល់ដឹងពីច្បាប់ ខណៈរាជរដ្ឋាភិបាលខិតខំរកវិធីសាស្ត្រកាត់បន្ថយអត្រាគ្រោះថ្នាក់ ដែលបានធ្វើឱ្យបាត់បង់ជីវិតមនុស្ស និងអ្នករងរបួសឱ្យនៅកម្រិតទាប៕

អត្ថបទដែលជាប់ទាក់ទង