អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ ផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ចែកខិតប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំនេះ

90

វិទ្យុជាតិកម្ពុា:​ ដោយ​ លោក​ ចនណារិទ្ធ:

រាជធានីភ្នំពេញ:​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានអោយដឹងថា​ នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះធ្វើយុទ្ឋនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកនៅ ៣ទីតាំងគឺនៅផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដោយចែកខិតប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពចំនួន ៣០០មួក ជូនចំពោះអ្នកដំណើរណាដែលឆ្លើយត្រូវនូវសំណួរចម្លើយស្តីពីច្បាប់ចរាចរផ្លូវគោក​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ ។

លោកបន្តថា​ សម្រាប់នៅព្រឹកថ្ងៃទី៦ស្អែកនេះ​ ក្រុមការងារ​ នឹងចុះធ្វើយុទ្ឋនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកនៅ ៣ទីតាំងគឺនៅផ្លូវជាតិលេខ១​ លេខ២​ និង ផ្លូវជាតិលេខ៥​ បន្តទៅទៀត​ ព្រមទាំងចែកខិតប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពផងដែរ​។

​ លោក​ សាំ​ ពិសិដ្ឋ​ សូមអោយប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា​ ។

អត្ថបទដែលជាប់ទាក់ទង