មានការរញ្ជួយដីដ៏ខ្លាំងវាយប្រហារកោះហុកកៃដូរបស់ជប៉ុន

37

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៥.១០.១៨)

ជប៉ុន៖ នៅថ្ងៃសុក្រទី ៥ ខែតុលានេះមានការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកោះហុកកៃដូដែល​ជាកោះស្ថិតនៅភាគ​ខាងជើងប្រទេសជប៉ុនបន្ទាប់ពីត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំង មួយកាលពីខែមុន ​ ។

ការរញ្ជួយដីគ្មានបង្កឲ្យមាន​រលកយក្សស៊ូណាមី ​ទេ ។តាមការអង្កេតគ្រោះធម្មជាតិរបស់សហរដ្ឋអាមេរិកបាន​ឱ្យដឹងថាការរញ្ជួយដីនេះ មានកម្លាំង ៥,២ រ៉ិចទ័រនិងជម្រៅក្នុងសមុទ្រ ៤២ គម ស្ថិតនៅកណ្តាលឆ្នេរសមុទ្រ​ភាគខាងត្បូងរបស់កោះហុកកៃដូ។

ការរញ្ជួយដីទំហំ ៦.៧ រិចទ័រកាលពីថ្ងៃទី ៦ខែកញ្ញាមុននេះបានវាយប្រហារកោះហុកកៃដូដែលជាកោះមួយ​មានទំហំប៉ុនប្រទេសអូទ្រីសហើយបានសំលាប់មនុស្សរាប់សិបនាក់និងបណ្តាលឱ្យមានការបាក់ដីព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋជាង ៥លាននាក់។

អត្ថបទដែលជាប់ទាក់ទង