វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៩.១០.១៨)
ហុងកុង៖ ទីក្រុងហុងកុង នឹងស៊ីដាច់ទីក្រុងញូវយកក្នុងថានៈជាទីក្រុងដែលមានអ្នកមានច្រើនជាងគេបំផុតលើសកលលោក ។
អ្នកដែលត្រូវចាត់ថ្នាក់ជាអ្នកមាននោះ គឺជាអ្នក ដែលមានទ្រព្យសម្បត្តជាកំណត់ គឺ ៣០
លានដុល្លាអាមេរិកតាមការសិក្សស្រាវជ្រាវមួយ បានឲ្យដឹងថា ចំនួនអ្នកមានក្នុងទីក្រុងហុងកុង បានកើនឡើងចំនួន ៣១ភាគរយ កាលពីឆ្នំា ២០១៧ តែក្នុងឆ្នំា ២០១៨ នេះ ចំនួនអ្នកមាន បានកើនឡើង មួយភាគបីនៃចំនួនកំពូលអ្នកមានកាលពីឆ្នំា ២០១៧ ។ តាមការសិក្សានោះ បានឲ្យដឹងទៀតថា ក្នុងឆ្នំា ២០១៨
នេះ មានមនុស្សដែលចាត់ថាជាកំពូលអ្នកមាន មានចំនួនប្រមាណជា ១០.០០០ នាក់ ។
ទីក្រុងហុងកុង ដែលធ្លាប់ជាអតីតទឹកដីក្រោមអាណានិគមអង់គ្លេស បច្ចុប្បន្ននេះ ស្ថិតនៅលំដាប់ទី ២
បន្ទាប់ពីទីក្រុងញីវយក ដោយហុងកុងមានមហាសេដ្ឋីចំនួន ៩៣ រូប ឯទីក្រុងញូវយកមានមហាសេដ្ឋី ចំនួន ១០៣ រូប ។ ទីក្រុង សឹង្ហបុរី ជាប់ចំណាត់ថ្នាក់ទី ៧ដោយមានមហាសេដ្ឋីចំនួន ៤៤ រូប ។