ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ដើម្បីបោះឆ្នោតរើសអនុប្រធានទី1

49

ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ដើម្បីបោះឆ្នោតរើសអនុប្រធានទី1

ភ្នំពេញ៖ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈ២ ដើម្បីប្រកាសទទួស្គាល់សមាជិកថ្មី និងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា។

នាថ្ងៃទី ទី០៥ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម ៖
១-ពិនិត្យ និងសម្រេចសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខៈ ០៤៨/១៨ និងលេខ: ០៤៩/១៨ លគ.គក ចុះថ្ងៃទី០៣ និងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ស្តីអំពីសំណើសុំផ្លាស់ប្តូរសមាជិកព្រឹទ្ធសភានៅមណ្ឌលភូមិភាគទី៥ និងសំណើសុំជ្រើសតាំងអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
២-ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ស្នើសុំព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
៣-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹក បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២-បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤៕

អត្ថបទដែលជាប់ទាក់ទង