ល្ខោនយីកេរឿង៖ មរណៈមាតា (ភាគទី១)

109

រឿងនេះតំណាលថា  កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​ បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាង និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា “ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន” ហើយទ្រង់នាំអតីតនិ​ទានថា៖
ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ…………….ចំពោះសាច់រឿងបន្តបែបណានោះសូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់យីកេរឿងពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ជុជាសូមជូន
ល្ខោនយីកេរឿង៖ មរណៈមាតា (ភាគទី១)

ប្រភពរឿង៖ គម្ពីរភាសាបាលី “ចេតនាពុទ្ធា”
ប្រភេទ៖ ពាក្យកាព្យ
អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា “ព្រះសុវណ្ណកោដ្ឋ”)
កែសម្រួលជាយីកេរឿងដោយ៖ លោក ង៉ែត ជុំ
សម្តែងដោយ៖ សិល្បៈករ សិល្បៈការិនីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា​
ផលិតនិងរក្សាសិទ្ធគ្រប់យ៉ាងដោយ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង