លោកត្រាំកំពុងរកអ្នកជំនួសលោកស្រីឯកអគ្គរាជទូតប្រចាំអង្គការសហប្រជាជាតិ

19

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១១.០១.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំាបាននិយាយកាលពីថ្ងៃពុធថារដ្ឋការរបស់លោកកំពុង​ទាក់ទងលោក​ស្រីឌីណាផូវែលដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់លោកដើម្បីដាក់ជំនួសលោកស្រីនីគី ហាឡី ​​ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំអង្គការសហប្រជាជាតិ ហើយលោកក៏មិនបដិសេធ ថា
នឹងគ្មានអ្នកណាផ្សេងទៀត ដែលនឹងត្រូវពិចារណាឲ្យទទួលតំណែង​នោះដែរ។

លោកត្រាំបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានអំពីការសម្រេច ដាក់លោកស្រីផូវែលជំនួសនេះ
នៅពេលក្រុមអ្នកសារព័ត៌មានសួរថាតើមានតែលោកស្រីផូវែល ម្នាក់ទេឫដែលអាច​ជំនួសលោកស្រីហាឡី
ដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអង្គារបាន នោះ។​

លោកត្រាំក៏បានបន្ថែមទៀតថាសេតវិមានកំពុងសម្លឹងរកមនុស្យមួយចំនួនទៀត​ក្នុងរដ្ឋាភិបាលរបស់លោកផងដែរ
ដើម្បីដាក់ក្នុងតំណែងនោះ ។ លោកត្រាំបានទទួលយកការលាលែងពីតំណែងរបស់លោកស្រីហាឡី​កាលពីថ្ងៃអង្គារតែលោកស្រីនៅបន្តការងាររហូតដល់ដំណាច់ឆ្នាំនេះ មុននឹងឈប់ពីការងារ ។

អត្ថបទដែលជាប់ទាក់ទង