ការស្លាប់របស់ជនស៊ីវិលនៅអាហ្វហ្គានីស្ថានបានកើនឡើងក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក

20

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១១.១០.១៨)

អាហ្វហ្គានីស្ថាន៖ យោងតាមតួរលេខពីអង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថា​ចំនួនជនស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគច្រើនជាស្ត្រីនិងកុមារត្រូវបានសម្លាប់និងរងរបួសដោយសារការវាយប្រហារតាមអាកាសបានកើនឡើងចំនួន ៣៩ ភាគរយ ពីមួយឆ្នំា ដល់មួយឆ្នំា ដែលជំរុញឲ្យមានការពិនិត្យលើ​ការទម្លាក់គ្រាប់បែក​ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វកានីស្ថាន ព្រមទាំងការកើនឡើងនូវអំពើហិង្សា ។​

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថាការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយន្តហោះចម្បាំងអាមេរិកនិងអាហ្វហ្កានីស្ថានបានសម្លាប់និងធ្វើឱ្យរបួសដល់ជនស៊ីវិលចំនួន ៦៤៩ នាក់ក្នុងឆ្នាំនេះ កើនឡើង ៣៩%ខ្ពស់ជាង បើប្រៀបទៅ ប្រាំបួនខែដំបូងក្នុងឆ្នាំ ២០១៧ ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ៦០
ភាគរយនៃជនរងគ្រោះក្នុងឆ្នាំនេះគឺស្ត្រីនិងកុមារ។

ការស្លាប់ជនស៊ីវិលសរុបនៅទូទាំងប្រទេសអាហ្វហ្កានីស្ថានដោយសារអំពើហិង្សាផ្សេងៗមានចំនួន២.៧៩៨
ក្នុងរយៈពេលប្រាំបួនខែដំបូងនៅឆ្នាំនេះ គឺកើនឡើងបន្តិចបន្តួចក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។

អត្ថបទដែលជាប់ទាក់ទង