រណ្តៅសាកសពដ៏ធំមួយត្រូវបានរកឃើញក្នុងទីក្រុង សៀដ ប្រទេសលីប៊ី

23

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១១.១០.១៨)

លីប៊ី៖ យោងតាមប្រភពពីយោធាលីប៊ីកាលពីថ្ងៃអង្គារបានឲ្យដឹងថារណ្តៅសាកសពរួមដ៏ធំមួយដែលមាន​សាកសពចំនួន ៧៥នាក់ត្រូវបានគេរកឃើញនៅភាគខាងលិចទីក្រុងសៀដ​របស់ប្រទេសលីប៊ី ដែលមានចម្ងាយ ៤៥០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីទ្រីប៉ូលី ។

តាមការបញ្ជាក់បានឲ្យដឹងទៀតថានេះជារណ្តៅសាកសពរួមដ៏ធំបំផុតដែលបានរកឃើញនៅក្នុងទីក្រុងសៀដ​ចាប់តាំងពីទីក្រុងនេះត្រូវបានកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលកាលពីឆ្នាំ ២០១៥ មក។

ទីក្រុងសៀដបានទទួលរងនូវសង្គ្រាមជាច្រើនខែរវាងកងកម្លាំងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ ជាមួយនឹងពួកភេរវករក្រុមអាយស៊ីសដែលបានបញ្ចប់នៅខែធ្នូឆ្នាំ ២០១៥
ដោយជ័យជំនៈបានទៅលើកងកម្លាំងរបស់រដ្ឋាភិបាល ។

អត្ថបទដែលជាប់ទាក់ទង