ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនឡើងដល់ ២.០៤៥ នាក់

22

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១១.១០.១៨)

ឥណ្ឌូនេស៊ី៖ ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានរាយការណ៍អំពីចំនួនអ្នកស្លាប់ពីការរញ្ជួយដីនិង​រលកយក្សស៊ូណាមីនៅក្នុងខេត្តស៊ូឡាវ៉េស៊ី​ភាគកណ្តាលបានកើនឡើងដល់ ២.០៤៥ នាក់ហើយកាលថ្ងៃពុធ
មួយថ្ងៃមុនពេលប្រតិបត្តិការស្វែងរក​ត្រូវបានបញ្ចប់។

អ្នកនាំពាក្យរបស់ស្ថាប័ននោះ​ បានឲ្យដឹងទៀតថាមនុស្សចំនូន ២.៥៤៩ នាក់បានរងរបួស ធ្ងន់និង ៨.១៣០
នាក់ផ្សេងទៀតរងរបួសស្រាលហើយមនុស្សប្រមាណ ៥.០០០ នាក់នៅតែបាត់ខ្លួននៅឡើយ។

ប្រជាជនជាង ៧៤.០០០ នាក់កំពុងរស់នៅក្នុងជំរកបណ្តោះអាសន្នខណៈផ្ទះសរុបជាង ៦៧.០០០ នៅក្នុងទីក្រុងប៉ាលូ ​ត្រូវបានបំផ្លាញ។ បេសកកម្មស្វែងរកនិងជួយសង្គ្រោះនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ
បន្ទាប់ពីគ្រោះមហន្តរាយមកប្រជាជននឹងរងគ្រោះដោយហានិភ័យនៃជំងឺឆ្លងបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង