តំបន់ភាគពាយ័ព្យរដ្ឋហ្លូរីដារងការខូចខាតយ៉ាងដំណំក្រោយព្យុះកំបុតត្បូងមីកាអែលបោកបក់មកលើ​

36

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (១២.១០.១៨)

អាមេរិក៖ ព្យុះកំបុតត្បូងឈ្មោះ មីកាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ភាគពាយ័ព្យរដ្ឋហ្លូរីដា
របស់អាមេរិក ដោយលំនៅដ្ឋានទាំងជួរ ៗ ត្រូវបំផ្លាញរាបដល់ដីហើយក្រុមជួយសង្គ្រោះ​កំពុងព្យាយាមចូលទៅកាន់តំបន់រងគ្រោះមួយចំនួន ក្នុងក្តីសង្ឃឹមថា
នឹងអាចជួយមនុស្សរាប់រយនាក់ ដែលកំពុងបាត់បង់នូវលទ្ធភាពជួយខ្លួនឯងបាន ។ ​

ព្យុះកំបុតត្បូងមីកាអែល ដែលបានបោកបក់មកលើតំបន់ឆ្នេរភាគពាយ័ព្យរដ្ឋហ្លូរីដា
កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យមនុស្សបីនាក់ស្លាប់​គឺជាព្យុះកំបុតត្បូងដ៏ខ្លំាង​បំផុតដែលសហរដ្ឋអាមេរិកមិនធ្លាប់បានជួបប្រទះ ក្នុងរយៈពេលជាង ៥០
ឆ្នំាមកនេះ ។

ទោះបីជាព្យុះនេះ បានថមថយឥទ្ធិពលក៏ដោយ ក៏ព្យុះនេះនៅតែបក់នាំនូវទឹកជំនន់​យ៉ាងខ្លំាងទៅកាន់រដ្ឋការ៉ូលីណាខាងជើង និងរដ្ឋវៀយីណាដែលជារដ្ឋទើប​តែទទួលរងគ្រោះដោយព្យុះកំបុតត្បូងឈ្មោះ ហ្លូរ៉ង់ កាលពីថ្មី ៗ នេះ ។
វីដេអូ ដែលថតតាមដ្រូន បានបង្ហាញឲ្យឃើញនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដែលព្យុះកំបុតត្បូងមីកាអែល
មានល្បឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យតំបន់ឆ្នេរមិចស៊ិកកូ រាបដល់ដី ។​

អត្ថបទដែលជាប់ទាក់ទង