ខ្យល់ព្យុះឈ្មោះធីដលីបោកបក់ទៅលើតំបន់នៅភាគខាងកើតប្រទេសឥណ្ឌា​

35

វិទ្យុជាតិកម្ពុជា/ អត្ថបទ ​ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១២.១០.១៨)

ឥណ្ឌា៖ ខ្យល់ព្យុះឈ្មោះ ធីដលី ដែលមានល្បឿន​​ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនោះ
ព្រមទាំងនំាមកនូវភ្លៀងធ្លាក់យ៉ាងខ្លំាងបានបោកបក់ មកលើតំបន់នៅភាគខាងកើតប្រទេសឥណ្ឌា
កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឲ្យអាជ្ញាធរជម្លៀសប្រជាជនចំនួនជាង ៣០០.០០០
នាក់ចេញពីតំបន់ទំាងនោះ និងធ្វើឲ្យមនុស្ស ពីរនាក់បានស្លាប់ ។

មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសបង់ក្លាដេស បាននិយាយថា មានការប្រកាសឲ្យត្រៀមវិធានការទប់ទល់
នៅតាមតំបន់ឆ្នេរឈ្មោះ បាសា ដែលនៅទីនោះ មានជនភៀសខ្លួនជាជនជាតិភាគតិចរ៉ូហីងយ៉ា
មកពីប្រទេសមីយ៉ាម៉ាប្រមាណ មួយលាននាក់ កំពុងរស់នៅក្នុងជំរកបណ្តោះអាសន្ន ។

បុគ្គលិកជួយសង្គ្រោះ បាននិយាយថា បុរសម្នាក់បានស្លាប់នៅពេលដែលផ្ទះមួយខ្នងបានរលំសង្កត់លើគាត់ និងម្នាក់ទៀតត្រូវដើមឈើរលំលើ ។​អាជ្ញាធរក្នុងរដ្ឋ អូឌីសា ក្នុងប្រទេសឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋចំនួនជាង ៣០០.០០០នាក់ពីតំបន់នានានៅជាប់មាត់សមុទ្រ ។ សាលារៀន មណ្ឌលថែទំាទារក
ត្រូវបានបញ្ជាឲ្យបិតទំាងអស់ ។

អត្ថបទដែលជាប់ទាក់ទង