សាកសពអ្នកកាសែត​ដែលបាត់ខ្លួនត្រូវបានគេរកឃើញកាត់ជាបំណែកៗ

140

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៧.១០.១៨)

តង់ហ្សានា៖ កាលពីថ្ងៃអង្គារមន្ត្រីម្នាក់របស់ទួរគីបានប្រាប់ទូរទស្សន៍បរទេសថាសាកសពអ្នកកាសែត​ដែលបាត់ខ្លួនត្រូវបានគេរកឃើញកាត់ជាបំណែក ៗ បន្ទាប់ពីគាត់ត្រូវបានសំលាប់កាលពី ២ សប្តាហ៍មុននៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

របាយការណ៍បានចេញផ្សាយដំបូងដោយកាសែតញូវយកថែម (New York Times)ចំពោះការស៊ើបអង្កេតលើជោគវាសនារបស់លោកខាសូហ្សី (Khashoggi)បន្ទាប់ពីមន្រ្តីប៉ូលិសទួរគីបានឆែកឆេរស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតអស់រយៈពេល ៩ ម៉ោងកាលពីយប់ថ្ងៃចន្ទ។ប៉ូលិសទួរគីសុំមិនធ្វើការអត្ថាធិប្បាយអំពីស្ថានភាពរាងកាយរបស់សាកសពឡើយ។

ប៉ូលិសទួរគីបាននិយាយដោយសម្ងាត់ថាអ្នកកាសែតនោះ ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលកាលពីថ្ងៃទី ២
ខែតុលាបន្ទាប់ពីលោកមកទទួលឯកសារច្បាប់អនុញ្ញាតឱ្យគាត់រៀបការជាមួយគូដណ្ដឹងរបស់គាត់ជាជនជាតិទួរគី ។
ប៉ូលិសអារ៉ាប់បានរាយការណ៍ថាគាត់បានចាកចេញពីអគារដោយសុវត្ថិភាពប៉ុន្តែគូដណ្ដឹងរបស់គាត់បានប្រាប់ថាមិនឃើញគាត់ត្រឡប់មករកនាងវិញឡើយ។

អត្ថបទដែលជាប់ទាក់ទង