ចំនួនជនអន្តោប្រវេសន៍ប៉ងសម្រុកចូលសហរដ្ឋអាមេរិកកើនឡើងទោះបីជាមានការគំរាមកំហែងពីលោកត្រាំ

9

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.១០.១៨)

អាមេរិក៖ ចំនួនជនអន្តោរប្រវេសនៅទ្វីបអាមេរិកកណ្តាលដែលបានឆ្លងកាត់ប្រទេសម៉ិកស៊ិកដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជាង ៥.០០០ នាក់នៅថ្ងៃអាទិត្យនេះថ្វីបើមានការគំរាមកំហែងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំថានឹងប្រើប្រាស់យោធាបិទព្រំដែនក៏ដោយ។

ក្រុមជនអន្តោប្រវេសន៍ជាច្រើនមកពីប្រទេសហុងដូរ៉ាសបានធ្វើដំណើរកាត់ស្ពានឆ្លងទន្លេ
មួយដែលតភ្ជាប់ប្រទេសហ្គោតេម៉ាឡាជាមួយប្រទេសម៉ិកស៊ិក។

ជនចំណាកស្រុកជាច្រើនបានលើកឡើងពីភាពក្រីក្រ អំពើពុករលួយនិងអំពើហឹង្សាក្នុងប្រទេសហុងដូរ៉ាស
ដែលជំរុញឲ្យពួកគេ ត្រូវចាកចេញពីប្រទេសរបស់ខ្លួន ។ប្រទេសមិចស៊ីកូបានព្យាយាមផ្តល់សិទ្ធិសុំជ្រកកោនជាក្រុមតូចៗ ដល់ជនអន្តោប្រវេសន៍មកពីប្រទេសហុងដូរ៉ាស ​ ។

អត្ថបទដែលជាប់ទាក់ទង