ចក្រភពអង់គ្លេសមិនពេញចិត្តចំពោះលោកត្រំា​ប្រើពាក្យវាយប្រហារលើអ្នកសារព័ត៌មានរបស់កាសែតដឺហ្កាឌៀន

23

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.១០.១៨)

រដ្ឋាភិបាល​អង់គ្លេសបានចូលរួមគាំទ្រក្រុមអ្នកតស៊ូមតិសេរីភាពសារព័ត៌មាននិងអ្នកកាសែតដោយបានបង្ហាញនូវការខកចិត្តនិងស្អប់ខ្ពើម​ចំពោះសម្តីថារបស់លោកដូណាល់ត្រាំនៅក្នុងការជួបជុំមួយដែលលោកបាននិយាយសរសើរ​ការវាយប្រហារដោយពាក្យសម្តីរបស់សមាជិកសភាប្រចំារដ្ឋ ម៉ុងតាណា លោកក្រេក ហ្សៀនហ្វ័រដ (Greg Gianforte)
​លើអ្នកសារព័ត៌មានអាមេរិកម្នាក់របស់កាសែតដឺហ្កាឌីយៀន ​ ។

ក្នុងការជួបជុំរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋម៉ុងតាណាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកប្រធានាធិបតីបានសរសើរនិងនិយាយចំអកអំពីការវាយប្រហារដោយដោយពាក្យសម្តីខ្លំាង ៗ របស់សមាជិកសភារូបនោះ
លើអ្នកយកព័ត៌មាននយោបាយរបស់កាសែត ដឺហ្កាឌីយៀន កាលពីឆ្នាំ ២០១៧ ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីថេរីសាម៉ៃបាននិយាយកាលពីសប្តាហ៍មុនថា
អំពើហឹង្សាឬការគំរាមកំហែងអ្នកកាសែតគឺជាសកម្មភាពមិនអាចទទួលយកបានជាដាច់ខាត ។
អ្នកសារព័ត៌មាននៅទូទាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមរិះគន់យ៉ាងចាស់ដៃទៅលើសមាជិកសភានោះ
តាមរយៈបណ្តាញសង្គម​ ។

អត្ថបទដែលជាប់ទាក់ទង