មន្ត្រីរុស្ស៊ីព្រមានប្រឆាំងនឹងការដកខ្លួនរបស់អាមេរិកពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យម

46

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២២.១០.១៨)

កាលពីថ្ងៃអាទិត្យមន្ត្រីរបស់រុស្ស៊ីបាននិយាយថាសេចក្តីថ្លែងការរបស់សហរដ្ឋអាមេរិកស្តីពីចេតនាដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF) ត្រូវគេមើលឃើញថាជាការគំរាមកំហែងមួយដោយប្រទេសរុស្ស៊ីព្រមានថាការលុបចោលសន្ធិសញ្ញានេះនឹងមានគ្រោះថ្នាក់យ៉ាងខ្លាំង ។

ប្រធានគណៈកម្មការកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាននិយាយថាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យមបានចែងថាការដកខ្លួនជាឯកតោភាគីអាចធ្វើទៅបានក្រោមកាលៈទេសៈពិសេសដោយត្រូវផ្តល់​ភស្តុតាងត្រឹមត្រូវដែលនាំឲ្យមានការដកខ្លួនចេញ​ ក្នុងរយៈពេល ៦ ខែ។

លោកបានបន្តទៀតថារហូតមកដល់ពេលនេះមិនមានការផ្តល់នូវភស្តុតាង បញ្ជាក់ ​ដើម្បីគាំទ្រ ការដកខ្លួននេះទេ ។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំាគឺមានបំណងបន្តការគំរាមកំហែងជាជាងការអនុវត្តច្បាប់នេះ។

កាលពីថ្ងៃសៅរ៍លោកត្រាំបាននិយាយថាក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យមដោយសារតែប្រទេសរុស្សី​រំលោភលើកិច្ចព្រមព្រៀងនេះ ។

អត្ថបទដែលជាប់ទាក់ទង