អាជ្ញាធររាជធានីភ្នំពេញ​ ប្រជុំដាក់ផែនការត្រៀមរៀបចំព្រះរាជពិធីបុណ្យ​ និងបុណ្យជាតិធំៗជាបន្តបន្ទាប់គ្នាខាងមុខនេះ

96

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​ ៖

ឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ត្រីជុំនាញពាក់ពន្ធ័ក្រោមឱវ៉ាត​ ដើម្បីត្រៀមផែនការរៀបចំព្រះរាជពិធី​ និងពិធីបុណ្យជាតិធំៗជាបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ​ ។

​ កិច្ចប្រជុំនេះ​ ធ្វើឡើង​ នៅរដ្ឋបាលរាជធានីភ្នំពេញ​ នារសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៨​ ដោយមានការចូលរួមពី​ អភិបាលគ្រប់ខណ្ឌ​ មន្ទីរនានាក្រោមឱវ៉ាតរដ្ឋបាលរាជធានីភ្នំពេញ​ តំណាងស្នងការនគរបាល​ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត​ ។

​ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​ បានអោយដឹងថា​ កិច្ចប្រជុំខាងលនេះ​ ដើម្បីប្រកាសសេចក្តីសម្រេច​ បង្កើតគណ:កម្មការ​ និង​អនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក​ រៀបចំ​ខួបអនុស្សាវរីយ៏លើកទី៦៥នៃទិវាបុណ្យឯករាជ្យ​ជាតិ​ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨​ និងបុណ្យចូលឆ្នាំសកល​ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ​ ជាបន្តបន្ទាប់គ្នានេះ​ ។

អត្ថបទដែលជាប់ទាក់ទង