ប្រទេសចិនរកឃើញករណីនៃជំងឺគ្រុនផ្តាសសាយជ្រូកនៅក្នុងខេត្តភាគខាងត្បូង​

105

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៣.១០.១៨)

ចិន៖ ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសសាយជ្រូក អស់រយៈពេល ៣ ខែមកនេះកំពុងតែរាលដាល​ជាលើកដំបូងទៅដល់ភាគខាងងត្បូងប្រទេសហើយបន្ទាប់ពីអាជ្ញាធរកាលពីដើមសប្តាហ៍នេះ បានរាយការណ៍អំពីករណីនៃការកើតជំងឺនេះចំនួន ២ ករណីនៅក្នុងខេត្តយន់ណាន ដែលស្ថិតនៅភាគនីរតីប្រទេស ។

ការរកឃើញពីករណីនៃជំងឺនេះកើតមានឡើងក្នុងពេលដែលប្រទេសចិនកំពុងតែឈានចូលដល់រដូវកាលនៃការ​ផលិតសាច់ជ្រូកដើម្បីត្រៀមប្រារព្វពិធីចូលឆ្នំាចិនរបស់ខ្លួន ដែលនឹងមកដល់នៅដើមខែ កុម្ភះ ឆ្នាំ​២០១៩ ខាងមុខនេះ។ អាជ្ញាធរមានការបារម្ភ ជាខ្លំាង ដោយសារជំងឺគ្រុនផ្តាសសាយជ្រូកបានរាលដាលពីភាគខាងជើង​មកដល់ភាគខាងត្បូងប្រទេស ដែលជាតំបន់ផលិតសាច់ជ្រូកដ៏សំខាន់
សម្រាប់ផ្គត់ផ្គង់ ក្នុងស្រុក ។

ប្រទេសចិនបានរាយការណ៍ពីករណីនៃការកើតជំងឺនេះ​ ចំនួន ៤០ ករណី ក្នុងខេត្តក្រុងចំនួន ១១
ដែលភាគច្រើននៅភាគខាងជើង និងភាគខាងកើតប្រទេស ​ជ្រូក​ចំនួន ២០០.០០០ ក្បាល
​ត្រូវបានសម្លាប់ ដើម្បីទប់ស្តាត់ការរាលដាលនៃជំងឺនេះ ។​​

អត្ថបទដែលជាប់ទាក់ទង