មហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅទ្វីបអាហ្វ្រិកត្រូវបានក្រុមចាប់ជំរិតដោះលែងវិញ

126

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៣​.១០.​១៨)

តង់ហ្សានី៖ មហាសេដ្ឋីសញ្ជាតិតង់ហ្សានី វ័យក្មេងជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិកត្រូវបានក្រុមចាប់ជំរិត​ដោះលែង​មកវិញបន្ទាប់ពីត្រូវក្រុមប្រដាប់អាវុធមួយក្រុមចាប់ជំរិតនៅពេលគាត់ចេញពីហាត់ប្រាណ​នៅក្នុងសណ្ឋាគារប្រណីតមួយកន្លែង ក្នុងទីក្រុងកំពុងផែរបស់ប្រទេសតង់ហ្សានី កាលពី ៩ ថ្ងៃមុន ។

ប៉ូលីសប្រទេសតង់ហ្សានី បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា មហាសេដ្ឋីឈ្មោះ ម៉ូហាមេដ
ដ៊្យូហ្សី (Mohammed Dewji) អាយុ ៤៣ ឆ្នំា ត្រូវបានគេប្រទះឃើញកាលពីថ្ងៃសៅរ៍កន្លងមកនេះ
នៅក្នុងទីក្រុងកំពុងផែនោះ ហើយប៉ូលីសក៏មិនបានបញ្ជាក់​ថា តើការដោះលែងនោះ
គឺបានមកដោយសារការដោះដូរជាប្រាក់ ឬក៏ដោយវិធីណាទេ ។

ក្រុមគ្រួសាររបស់មហាសេដ្ឋីនោះបានសន្យាផ្តល់ប្រាក់ចំនួន មួយពាន់លានស៊ីលីងតង់ហ្សានី ស្មើនឹង ៤៤០.០០០ ដុល្លាអាមេរិកចំពោះព័ត៌មាន ដែលអាចនាំដល់ការជួយសង្គ្រោះ មហាសេដ្ឋីដែលត្រូវចាប់ជំរិតនោះ ។

អត្ថបទដែលជាប់ទាក់ទង