ប្រធានាធិបតីតៃវ៉ាន់ជួបជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងគ្រោះថ្នាក់រថភ្លើង

63

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៣.​១០.​១៨)​

តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រីឆាយ អ៊ីងវិន កាលពីថ្ងៃចន្ទនេះ
បានចុះទៅជួបក្រុមគ្រួសាររបស់អ្នកស្លាប់ចំនួន ១៨ នាក់ និងអ្នករបួសចំនួន ១៨៧ នាក់
បន្ទាប់ពីរថភ្លើងមួយខ្សែ បានរត់ធ្លាក់ពីលើផ្លូវរត់ នៅភាគខាងនីរតីនៃកោះតៃវ៉ាន់
ដែលជាគ្រោះថ្នាក់ខ្សែរថភ្លើងដ៏អាក្រក់បំផុត ដែលកោះតៃវ៉ាន់ជួបប្រទះក្នុងរយៈពេល
ជាងបីទសវត្សន៍មកនេះ ។

កាលពីថ្ងៃអាទិត្យកន្លងមកនេះ ទូរថភ្លើងចំនួន ៤ ទូ បានក្រឡាប់ចេញពីផ្លូវរត់ ក្នុងទីក្រុង យីឡាន
ក្បែរឆ្នេរសមុទ្រ បន្ទាប់ពីរថភ្លើងដែលមានទូចំនួន ៨ ទូ ដឹកអ្នកទៅលេងកំសាន្តនៅតំបន់ឆ្នេរ ចំនួន ៣៦៦
នាក់ បានធ្លាក់ចេញពីផ្លូវរត់ នៅត្រង់ផ្លូវកោង មួយកន្លែង ។​

​អាជ្ញាធរ បាននិយាយថា ក្នុងចំណោមអ្នកដំណើរដែលរងរបួស មានជនជាតិអាមេរិកម្នាក់ ដែរ​
ហើយថា នេះ ជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នំា ១៩៨១ នៅពេលដែលរថភ្លើងពីរខ្សែ
បានបុកគ្នា បណ្តាលឲ្យអ្នកដំណើរចំនួន ៣០ នាក់បានស្លាប់ ។

អត្ថបទដែលជាប់ទាក់ទង