មេដឹកនាំប្រឆាំងម៉ាឡេស៊ីនិយាយថាឥណ្ឌូនេស៊ីរងការវាយប្រហារពីការរញ្ជួយដីដោយសារទណ្ឌកម្មពីព្រះអាឡា

62

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៤.១០.១៨)

ម៉ាឡេស៊ី៖ មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃអង្គារថារលកយក្សស៊ូណាមីដែលបានសម្លាប់​មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺជាការដាក់ទណ្ឌកម្មពីព្រះអាឡាដោយសារតែសកម្មភាពរបស់មនុស្សភេទទីបី​ ។​ពាក្សសំដីបែបនេះបង្កឱ្យមានការរិះគន់ជាខ្លាំង ។

មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីបានធ្វើការកត់សម្គាល់នេះក្នុងរដ្ឋសភានៅពេលដែលលោកបានព្រមានពីឥទ្ធិពលនៃសហគមន៍ដែលស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសម៉ាឡេស៊ី។

យោបល់របស់មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីលោកអាម៉ាដ យ៉ាហ៊ីដគឺជាសញ្ញាថ្មីបំផុតនៃប្រតិកម្មប្រឆាំងនឹង​ភេទដូចគ្នា​នៅប្រទេសម៉ាឡេស៊ី ។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមន្រ្តីមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោកម៉ាហាធៀ ម៉ូហាម៉ាដ​បាននិយាយប្រឆាំងនឹងសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ ។
ស្ត្រីស្រលាញ់ភេទដូចគ្នាពីរនាក់ក៏ត្រូវបានគេឃាត់ខ្លួនកាលពីថ្មី ៗ នេះដោយសារធ្វើខុសច្បាប់​អ៊ីស្លាមដែលហាមឃាត់ការរួមភេទដូចគ្នា។

អត្ថបទដែលជាប់ទាក់ទង