អាជ្ញាធរប៉ាឡេស្ទីនបានចាប់ខ្លួននិងធ្វើទារុណកម្មចំពោះអ្នករិះគន់

65

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៤.១០.១៨)

ប៉ាឡេស្ទីន៖ យោងតាមរបាយការណ៍ថ្មីមួយពីអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថាអាជ្ញាធរប៉ាឡេស្ទីន​នៅតំបន់វេសបេងនិងហ្គាហ្សាបានធ្វើការបង្ក្រាបលើក្រុមប្រឆាំងដោយបានប្រើអំពើទារុណកម្មដែលអាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) បាននិយាយថា
​ដោយផ្អែកជាចំបងទៅលើច្បាប់ដ៏មានន័យទូលំទូលាយ ដែលបានចែងថាសកម្មភាពនានា
ដូចជាការបង្កជម្លោះរវាងក្រុមសាសនា ឬការប្រមាថអាជ្ញាធរជាន់ខ្ពស់ គឺជាទោសឧក្រិដ្ឋ នោះ
អាជ្ញាធរប៉ាឡេស្ទីននឹងប្រើការឃុំឃាំងដើម្បីដាក់ទោសអ្នករិះគន់ព្រមទាំងរារាំងពួកគេពីសកម្មភាពផ្សេងៗ។

របាយការណ៍នេះដែលមានចំណងជើងថា “អាជ្ញាធរពីរ​​​ វិធីមួយ និងគ្មានក្រុមប្រឆំាង”
ត្រូវបានគេចងក្រងក្នុងរយៈពេលពីរឆ្នាំ ​ដោយផ្អែកលើរឿងរាវចំនួន ៨៦ ករណីនិងបទសម្ភាសន៍ចំនួន ១៤៧
ដែលភាគច្រើនជាមួយជនដែលជាប់ត្រូវឃុំឃាំង។ អាជ្ញាធរពីរ គឺអាជ្ញាធរប៉ាឡេស្ទីននៅវ៉េសបេង
និងក្រុមហាម៉ាស​នៅតំបន់ហ្គាហ្សា ដែលបានប្រើវិធានការបង្ក្រាបលើគណបក្សប្រឆាំង
ប្រព័ន្ធផ្សព្វផ្សាយសង្គម,អ្នកកាសែត,បាតុករ, និងការប្រឆាំងនៅតាមសាកលវិទ្យាល័យនានាផង ដែរ ។
របាយការណ៍បានបន្ថែមទៀតថា​ការអនុវត្តន៍នានាទៅលើអ្នកជាប់​ឃុំឃាំង អាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

អត្ថបទដែលជាប់ទាក់ទង