ការបាញ់ប្រហារក្នុងរដ្ឋគិនទឹកឃី ធ្វើឲ្យមនុស្ស ២នាក់ស្លាប់​

253

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៥.១០.១៨)

អាមេរិក៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា កាលពីថ្ងៃពុធនេះ មានមនុស្ស ២ នាក់ បានស្លាប់
ដោយត្រូវបានជនម្នាក់បាញ់នៅក្នុងហាងលក់គ្រឿងទេសមួយកន្លែងក្នុងរដ្ឋ គិនទឹកឃឺ សហរដ្ឋអាមេរិក ។
ទីភ្នាក់ងារព័ត៌មានបានស្រងសម្តីរបស់មន្រ្តីប៉ូលីសក្នុងរដ្ឋនោះ ដែលបានឲ្យដឹងទៀតថា ជនសង្ស័យ
ដែលបានបើកការបាញ់ប្រហារនោះ ត្រូវបានឃាត់ខ្លួន ។

អ្នកដែលស្លាប់នោះ គឺម្នាក់ត្រូវបានគេបាញ់នៅក្នុងហាងលក់គ្រឿងទេស និងម្នាក់ទៀតនៅកន្លែងចតរថយន្ត ។
មន្រ្តីប៉ូលីសម្នាក់បាននិយាយថា ប៉ូលីសបានទទួលព័ត៌មានពីការបាញ់ប្រហារនេះ ភ្លាមក៏បានទៅដល់ទីកន្លែងកើតហេតុហើយក៏អាចចាប់ជនល្មើសបានទាន់ពេលវេលា ហើយមូលហេតុដែលនំាទៅដល់ការបាញ់ប្រហារនោះកំពុងតែត្រូវបានស៊ើបអង្កេត ។

អត្ថបទដែលជាប់ទាក់ទង