មន្ត្រីសន្តិសុខអាមេរិកទប់ស្កាត់ការផ្ញើគ្រាប់បែកតាមរយៈប្រៃសណីយ៍ទៅឲ្យឥស្សរជនសំខាន់ ៗ ​មួយចំនួន​

169

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៥.១០.១៨)

អាមេរិក៖ ថ្លែងក្នុងពិធីជួបជុំមួយ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានប្តេជ្ញាថានឹង
ឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ អំពីការប៉ុនប៉ងវាយប្រហារដោយគ្រាប់បែក
ទៅលើអតីតប្រធានាធិបតីគ្លីនតុន ​បារ៉ាក់អូបាម៉ាព្រមទំាងទៅលើអតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិក
ព្រមទាំងទៅលើបណ្តាញទូរទស្សន៍ស៊ីអិនអិន ។ ​

លោកត្រំាបាននិយាយថា សកម្មភាព ឬក៏ការគំរាមបង្កអំពើហឹង្សាផ្នែកនយោបាយ
គឺជាការវាយប្រហារទៅលើលិទ្ធិប្រជាធិបតេយ្យ ហើយសកម្មភាពនេះ ត្រូវតែតបត
និងដាក់ទោសឲ្យបានខ្លំាងក្លាជាទីបំផុត ។ នៅថ្ងៃពុធនេះដែរ អាជ្ញាធរមានសមត្ថកិច្ច បានរកឃើញ
និងទប់ស្កាត់ការប៉ុនប៉ងបញ្ជូនគ្រាប់បែកកែច្ឆៃតាមសំបុត្រប្រៃសណីយ៍ទៅឲ្យអតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា ហ៊ីលឡារីគ្លីនតុន និងឥស្សរជននយោបាយសំខាន់ ៗ​មួយចំនួនទៀត ដែលអាជ្ញាធរបានអះអាងថា សកម្មភាពនេះ គឺជាប្រតិបត្តិការមួយដែលមានការរៀបចំ និងប្រទាក់ក្រឡាគ្នា ។

កញ្ចប់មានគ្រាប់បែកមួយគ្រាប់ត្រូវបានគេរកឃើញនៅក្នុងការិយាល័យព័ត៌មានរបស់ទូរទស្សន៍ស៊ីអិនអិន
​ដែលជាកញ្ចប់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណផ្ញើទៅឲ្យអតីតនាយកភ្នាក់ងារចារកម្មកណ្តាល
ហោះកាត់ថា ស៊ីអាយអេ គឺលោក ហ្សន ប្រេនណាហើយដែលបណ្តាលឲ្យមានការជម្លៀសបុគ្គលិក បំរើការងារចេញពីអគារការិយាល័យនោះ ជាបន្ទាន់និងគេមិនទាន់ដឹងពីមូលហេតុ​ ដែលនៅពីក្រោយការផ្ញើគ្រាប់បែក នោះ នៅឡើយ ។

អត្ថបទដែលជាប់ទាក់ទង