ពេល​រួមរ័ក​សុំ​ខាង​ប្រុស​នៅ​ពីលើ មានឱកាស​ចាក់​សម្លាប់

614

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក សាយ សម្ផស្ស​សេរី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រី​ជា​ឃាតក​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ​ឃាតកម្ម​ចាក់​សម្លាប់​ប្រុស​ស្នេហ៍​ប្លន់​ទ្រព្យសម្បត្តិ​ដើម្បី​យក​ប្រាក់​លោះ​ប្តី​ចេញពី​ពន្ធនាគារ​។ ជនជាប់ចោទ​ឈ្មោះ ផេង ណា​ន ហៅ​ណា អាយុ​៣៣​ឆ្នាំ មុខរបរ​នារី​ម៉ាស្សា ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ឯ​ជន​រង​គ្រោះ​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ហាង​កោស​ជប់​ម៉ាស្សា​មួយ​កន្លែង និង​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​ក៏​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន​ផង​ដែរ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ។ ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​បបួល​នាង​ទៅ​រួមរ័ក​នៅផ្ទះ​សំណាក់ ស្រប​ពេល​នោះ​ដោយសារ​តែ​នាង​កំពុង​ត្រូវការ​លុយ​ចំនួន​២៥០០​ដុល្លារ ដើម្បី​រត់ការ​ដោះ​លែង​ប្តី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ផង ណាមួយ​ឃើញ​ជន​រង​គ្រោះ​មាន​គ្រឿងអលង្ការ​ជាប់​ខ្លួន​ច្រើន ក៏​មានគំនិត​ចង់​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​តែ​ម្តង​។

ស្ត្រី​ជាប់ចោទ បាន​ឆ្លើយ​សារភាព​ទៀត​ថា ពេល​នោះ​នាង​បាន​ទារ​តម្លៃ​ខ្លួន​ក្នុង​ការ​រួមរ័ក​ចំនួន​១០​ម៉ឺន​រៀល តែ​ជន​រង​គ្រោះ​ឱ្យ​តែ​២០​ដុល្លារ​ប៉ុណ្ណោះ ហើយ​នាង​ក៏​យល់​ព្រមទៅ​ជាមួយ ដោយ​បាន​រៀបចំ​គម្រោង​ទុកជា​មុន និង​បាន​យក​កូនកាំបិត​ចុង​ស្រួច​លាក់​ទុក​ក្នុង​កាបូប​រួច​ជា​ស្រេច​។ លុះ​មក​ដល់​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២១ មក​រា ជនសង្ស័យ​បាន​ទូរស័ព្ទ​ដើម្បី​ណាត់គ្នា​រក​កន្លែង​រួមរ័ក​រហូត​ដល់​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ទើប​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទទួល​នាង​នៅ​ចំណុច​មុខ​ច្រកចូល​ភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ដើម្បី​ទៅ​ចូល​ដេក​ផ្ទះសំណាក់​ដែល​មាន​ចម្ងាយ​ប្រហែល​កន្លះ​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ជន​រង​គ្រោះ​មក​ទទួល​នាង​។

ស្ត្រី​ជា​ឃាតក បាន​សារភាព​បន្ថែម​ថា ពេល​ចូល​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ជន​រង​គ្រោះ​បាន​ផ្លាស់​កន្សែង​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក ឆ្លៀតឱកាស​នោះ នាង​បាន​យក​កូនកាំបិត​ពី​ក្នុង​កាបូប​លាក់​ក្រោម​ខ្នើយ​ដេក​រួច​ជា​ស្រេច​។ លុះ​ពេល​ជន​រង​គ្រោះ​ចេញ​មក​វិញ ក៏​ចាប់ផ្តើម រួមរ័ក​ជាមួយ​គ្នា ហើយ​នាង​ក៏​ទាមទារ​នៅ​ពីលើ​។ លុះ​មានឱកាស នាង​ក៏​ទាញ​កាំបិត​ចាក់​ទៅ​លើ​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ប្រកាច់​រមៀល​ធ្លាក់​ពីលើ​គ្រែ ទើប​នាង​ស្ទុះ​ទៅ​ចាក់​បន្ថែម​សរុប​ចំនួន​១៧​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​។

ក្រោយ​សម្លាប់​ជន​រង​គ្រោះ​ហើយ នាង​បាន​ចូល​ទៅ​ងូតទឹក​សម្អាតខ្លួន​រួច ទើប​ប្រមូល​យក​គ្រឿងអលង្ការ លុយ ទូរស័ព្ទ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន ដោយ​បាន​យក​ម៉ូតូ​ទៅ​លក់ នៅ​ហាង​បញ្ចាំ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​១៤៥០​ដុល្លារ​៕

អត្ថបទដែលជាប់ទាក់ទង