ទេសចរជាជនជាតិចិន​ត្រូវបានដឹកវិលទៅកាន់ប្រទេសវិញក្រោយពីជាប់គាំងដោយសារព្យុះយ៉ូទូនៅកោះសាយប៉ាន់

124

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ ​(២៩.១០.១៨)

ចិន៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា ទេសចរជាជនជាតិចិនប្រមាណ ១,៥០០ នាក់
ដែលត្រូវជាប់គាំងមិនអាចទៅណាបាន ដោយសារព្យុះយ៉ូទូ នៅលើកោះ សាយប៉ាន់
របស់ទឹកដីសហធននៃកោះម៉ារីយ៉ាណាខាងជើង ត្រូវបានដឹកចេញពីរដ្ឋនោះកាលពិថ្ងៃអាទិត្យ
ទៅកាន់ប្រទេសចិនវិញ ។​

ព្យុះឈ្មោះ យ៉ូទូ ដែលបោកបក់ទៅលើកោះសាយប៉ាន់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន
បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋរចនាសម្ព័ន្ធលើកោះនោះ ​និងបង្ខំឲ្យប្រជាជនលើកោះនោះ
ជាច្រើនគ្រួសារ ត្រូវជម្លៀសចេញ ។

អាកាសយានដ្ឋានរបស់កោះនោះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ
ហើយនឹងត្រូវបើកឲ្យដំណើរការវិញ នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែ អនុញ្ញាតឲ្យមានតែជើងហោះហើរចំនួន
តែ ប្រំាមួយជើងក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ញាការហោះហើរ
បន្ទាប់ពីទទួលរងនូវការខូចខាតដោយសារព្យុះ ឈ្មោះ យ៉ូទូ នោះ ។​

អត្ថបទដែលជាប់ទាក់ទង