អាមេរិកកាន់ទុក្ខជនរងគ្រោះដោយសារការបាញ់ប្រហារ

140

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៦.១០.១៨)​

អាមេរិក៖ ប្រទេសអាមេរិកនៅថ្ងៃអាទិត្យនេះ បាននំាគ្នាគោរពកាន់ទុក្ខជនរងគ្រោះចំនួន ១១ នាក់
ដែលបានស្លាប់ក្នុងការបាញ់ប្រហារ ក្នុងព្រះវិហារសាសនាជីហ្វមួយកន្លែងក្នុងទីក្រុង ភីដស្បឺដ
នៅភាគខាងលិចរដ្ឋពិនស៊ីលវ៉ានីញ៉ា សហរដ្ឋអាមេរិក ។

កាលពីថ្ងៃសៅរ៍ មានជនម្នាក់អាយុ ៤៦ ឆ្នំាប្រដាប់ដោយកាំភ្លើងវែងបានសម្រុកចូលទៅក្នុង​ព្រះវិហាររបស់សាសនាជីហ្វហើយបានបាញ់ទៅលើមនុស្សដែលកំពុងចូលរួមធ្វើពិធីសាសនាក្នុងព្រះវិហារនោះ
ដែលភាគច្រើនជាមនុស្សចាស់ក្នុងវ័យ ៦០ ឆ្នំា ។ ប៉ូលីសក្នុងទីក្រុងភីដស្បឺដ បាននិយាយថា
មនុស្សចាស់ទំាងនោះ គឺធ្លាប់ជាកុមារជនជាតិជីហ្វក្នុងសម័យកាលបង្ក្រាបរបស់ពួកណាស៊ីសអាល្លឺម៉ង់
ហើយឃាតករបានស្រែកឡើងថា ខ្លួនគេចង់ឲ្យជនជាតិជីហ្វទាំងអស់ស្លាប់ ។

​ឃាតករនេះនឹងត្រូវកាត់ទោសដោយតុលាការសហព័ន្ធអាមេរិកនៅថ្ងៃចន្ទនេះពីបទបានប្រព្រឹត្តបទល្មើសចំនួន ២៩ ករណី ហើយដែលភាគច្រើនជាទោសប្រហារជីវិត ។ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាបាននិយាយកាលពីថ្ងៃសៅរ៍ ថាគាត់នឹងទៅជួបក្រុមគ្រួសារជនរងគ្រោះ ដើម្បីចូលរួមមរណៈទុក្ខ
តែតាមការឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានគ្រួសារ​​ជនរងគ្រោះមួយចំនួន
គ្មានបំណងចង់ជួបលោកត្រំា ដែលត្រូវបានអ្នករិះគន់ជាច្រើននាក់ រិះគន់គាត់ថាជាប្រធានាធិបតី
ដែលបង្កឲ្យមានការចងគំនុំគំគួនគ្នា ។​​

អត្ថបទដែលជាប់ទាក់ទង