ក្រុមមន្រ្តីគិតថាមនុស្សទាំង១៨៩នាក់នៅលើយន្តហោះដែលធ្លាក់នៅប្រទេសឥណ្ឌូនេស៊ីបានស្លាប់ទាំងអស់

153

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (៣០.១០.១៨)

ឥណ្ឌូនេស៊ី៖ បន្ទាប់ពីស្រង់យកសាកសពបាន ៦ នាក់ចេញពីសមុទ្រនៅជិតរដ្ឋធានីហ្សាកាតា
បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីមួយគ្រឿងបានធ្លាក់កាលពីថ្ងៃច័ន្ទ មក ​
ក្រុមរុករកនិងជួយសង្គ្រោះនិយាយថាពួកគេគ្មានសង្ឃឹម​ថា អាចមានអ្នកនៅរស់រានមានជីវិតនោះទេ។

បើយោងតាមការស្រាវជ្រាវរបស់ឥណ្ឌូនេស៊ីនិងភ្នាក់ងារជួយសង្គ្រោះបានឲ្យដឹងថាជើងហោះហើររបស់ក្រុមហ៊ុន
ឡាយអ៊ិន អ៊ែរ ជើងហោះហើរលេខ ​ ៦១០ ដឹកអ្នកដំណើរ ១៨៩ នាក់រួមមានកូនក្មេង ៣ នាក់ហើយបានបាត់ពីរ៉ាដាក្នុងរយៈពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះបន្ទាប់ពីធ្វើការហោះហើរចេញពីអាកាស​យានដ្ឋានអន្តរជាតិ​ក្នុងទីក្រុងហ្សាកាតា ។

យន្ដហោះនេះបានផ្ទុកអ្នកដំណើរ ១៨១ នាក់, បុគ្គលិកបំរើលើយន្តហោះ ៦ នាក់​និងអ្នកបើកយន្តហោះពីរនាក់។
ជើងហោះហើរមានទិសដៅធ្វើដំណើរទៅទីក្រុងប៉ាងកាល់ ពីណាំង​ នៅលើកោះបាងការបស់ប្រទេសឥណ្ឌូនេស៊ី។

អត្ថបទដែលជាប់ទាក់ទង