មនុស្សរាប់ពាន់នាក់ចុះហត្ថលេខាមិនទទួលស្វាគមន៍លោកត្រាំមកកាន់ទីក្រុងភីដស្បឺដ​

156

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (៣០.១០.១៨)

អាមេរិក៖ មនុស្សជាង ៣៥.០០០ នាក់បានចុះហត្ថលេខាលើលិខិតរបស់មេដឹកនាំក្រុមជ្វីហ្វក្នុងទីក្រុងភីដស្បឺដ
ស្ថិតនៅភាគខាងលិចរដ្ឋពីនស៊ីលវ៉ានីញ៉ា សហរដ្ឋអាមេរិក ​ជូនចំពោះលោកប្រធានាធិបតីត្រាំ
ដោយបាននិយាយថាលោកត្រាំនឹងមិនត្រូវបានស្វាគមន៍មកកាន់ទីក្រុងនេះទេ
លុះត្រាតែគាត់បញ្ឈប់សកម្មភាពជាតិនិយម​ជនជាតិស្បែកស​និង ឈប់កំណត់គោលដៅលើជនជាតិភាគតិច
បន្ទាប់ពីមានការបាញ់ប្រហារមួយនៅថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្សអស់ចំនួន ១១ នាក់ ។

ទោះជាយ៉ាងណាក៏ដោយសេតវិមានបានប្រកាសថាលោកត្រំា​ នឹងធ្វើដំណើរទៅទីក្រុងភីដស្បឺដ​នៅថ្ងៃអង្គារនេះ
ដោយលោកមិនអើពើនឹងលិខិតនោះទេ ក៏មិនខ្វល់ពីការអង្វររបស់ចៅហ្វាយក្រុងភីដស្បឺដ
ដែលចង់ពន្យារដំណើរទស្សនៈរបស់លោកត្រាំរហូតដល់បញ្ចុះសាកសពជនរងគ្រោះហើយ។

មេដឹកនាំក្រុមជ្វីហ្វបាននិយាយថាអស់រយៈពេល ៣ ឆ្នាំមកហើយពាក្យសម្ដីនិងគោលនយោបាយរបស់លោកត្រាំ​បានពង្រឹងដល់ចលនាជាតិនិយមពួកស្បែកស ។មេដឹកនាំក្រុមជ្វីហ្វបាននិយាយនៅក្នុងសំបុត្រជូនទៅលោកត្រំា ថាលោកថាឃាតករជាមនុស្សអាក្រក់ប៉ុន្តែអំពើហិង្សាកាលពីម្សិលមិញគឺកើតឡើងពីឥទ្ធិពលរបស់លោក។

អត្ថបទដែលជាប់ទាក់ទង