ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ឆ្នាំ២០១៩ ខាងមុខ ប្រាក់ចំណូលសំរាប់មនុស្សម្នាក់នឹងកើនឡើងដល់១៧០៦​ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ

83

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ ចន​ ណារិទ្ធ​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣១ ខែតុលានេះ។ សម្តេចតេជោ បានបន្តថា តាមការព្យាកណ៍ ឆ្នាំ២០១៩ ខាងមុខ ប្រាក់ចំណូលសំរាប់មនុស្សម្នាក់នឹងកើនឡើងដល់១៧០៦ដុល្លារសហរដ្ឋអាមេរិក ដែលនៅឆ្នាំ២០១៨នេះមានត្រឹមតែ១៥៥៦ដុល្លារតែប៉ុណ្ណោះ។

សម្តេចតេជោ រំពឹងថា មុននឹងបញ្ចប់អាណត្តិទី៦ ខាងមុខ ប្រជាជនកម្ពុជានឹងមានប្រាក់ចំណូលលើសពី២០០០ដុល្លារ។សម្តេចតេជោ បញ្ជាក់ថា តាមការវាយតំលៃរបស់អង្គការសហប្រជាជាតិ កាលពីពេលមុន មនុស្សម្នាក់រកប្រាក់បានត្រឹមតែ១ដុល្លារក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុក ថាឆ្លងផុតបន្ទាត់ភាពក្រីក្រ ប៉ុន្តែបច្ចុប្បន្នត្រឹមមួយថ្ងៃរកប្រាក់បាន១.២៥ដុល្លារ ត្រូវបានគេចាត់ ទុកថា បានឆ្លងផុតបន្ទាត់ភាពក្រីក្រ។សម្តេចតេជោ បញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ន កម្មករ-កម្មការិនី រកប្រាក់ចំណូលបានរហូតទៅដល់ពី៧ទៅ៨ដុល្លារក្នុងមួយថ្ងៃទៅហើយ ដែលនេះបញ្ជាក់ឲ្យ ឃើញថា ប្រទេសកម្ពុជារបស់យើង បាននឹងកំពុងឆ្លងផុតបន្ទាត់ភាពក្រីក្រ ឆ្ពោះទៅរកការអភិវឌ្ឍន៍។

អត្ថបទដែលជាប់ទាក់ទង