សម្តេចតេជោ នឹងអនុញ្ញាតឲ្យសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ

85

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ ចន​ ណារិទ្ធ​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប និទ្ទេស A ចំនួន៤០៨នាក់ សម្រាប់សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣១ ខែតុលានេះ។ សម្តេចតេជោ បានបញ្ជាក់ថា ការជួយជុំសំណេះសំណាលនេះ អាជ្ញាធរខេត្ត និងមន្ទីរអប់រំ ត្រូវយកចិត្តទុក ដាក់ជួនសិស្សដែលជាប់និទ្ទេស A មករាជធានីភ្នំពេញ ដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះ សិស្សបានប្រឡងជាប់មានចំនួន៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។

អត្ថបទដែលជាប់ទាក់ទង