អូ​ទ្រី​ស និង​អា​ល្លឺ​ម៉​ង់​សហការ​គ្នា បញ្ឈប់​ចំណាកស្រុក​ខុសច្បាប់​ចូល​តំបន់​អឺរ៉ុប

69

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា ផែនការ​ថ្មី​មួយ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ឆ្លងកាត់​នៅ​ព្រំដែន​ប្រទេស​អូ​ទ្រី​ស ដើម្បី​ដំណើរការ​អ្នក​ធ្វើ​ចំណាកស្រុក​ថ្មី ឲ្យ​បាន​ឆាប់រហ័ស ដោយ​បញ្ជូន​មនុស្ស​ដោយ​ផ្ទាល់​ត្រឡប់​ទៅ​កន្លែង​ដែល​ពួក​គេ​បាន ចូល​សហភាព​អឺរ៉ុប ជា​លើក​ដំបូង​ជា​ទូទៅ​ដូច​ជា​ក្រិ​ក និង​អ៊ី​តា​លី​ជាដើម​។

លោក Horst Seehofer បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​ប្រទេស​អូ​ទ្រី​ស​ទទួលខុសត្រូវ​ចំពោះ​ជន ភៀសខ្លួន​ដែល​ពួក​គេ​មិន​ទទួលខុសត្រូវ​រហូត​មក​ដល់​ពេល​នេះ​ដោយសារ​តែ​ការ​ទទួលខុសត្រូវ​ស្ថិត​នៅ​តែ​ជាមួយ​អ៊ី​តា​លី និង​ក្រិ​ក​តែ​ប៉ុណ្ណោះ​។

លោក Seehofer បាន​និយាយ​ថា ពួក​គេ​អាច​ចរចា​ជាមួយ ប្រទេស​អ៊ី​តា​លី និង​ក្រិ​ក​ដើម្បី​បញ្ជូន​ពួក​គេ​ត្រឡប់​មក​វិញ​នូវជនអន្តោប្រវេសន៍​ដែល​បាន​ចុះបញ្ជី​រួច​ហើយ ហើយ​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស ទាំងនោះ ដែល​ជា​ចំណុច​សំខាន់​សម្រាប់ សហភាព​អឺរ៉ុប​។ លោក Kurz បាន​គាំទ្រ​គម្រោង​នេះ ដោយ​និយាយ​ថា លោក​សង្ឃឹមថា​វា​អាច​ត្រូវ​បាន ដោះស្រាយ​ក្នុងអំឡុងពេល នៃ​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ទើបតែ​ចាប់ផ្តើម​បាន​៦​ខែ មក​ហើយ​នោះ​៕

អត្ថបទដែលជាប់ទាក់ទង