ទោះបីជាអាមេរិកបានដាក់ចេញនូវច្បាប់អន្តោប្រវេសន៍កាន់តែតឹងឡើងក៏អ្នកស្វែងរកសិទ្ធិជ្រកកោនកាន់តែច្រើនឡើង​

78

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ (០២​.១១.​១៨)​

អាមេរិក៖ ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអាមេរិក កាន់តែមានចំនួនកើនឡើង
ហើយនិងកំពុងព្យាយាមឆ្លងកាត់ព្រំដែនចូលទៅរស់នៅក្នុងទឹកដីអាមេរិក នៅក្នុងរដ្ឋតិចសាស់
ក្បែរព្រំដែនប្រទេសមិចស៊ិកកូទោះបីជាអាមេរិកកំពុងតែដាក់ចេញនូវច្បាប់អន្តប្រវេសន៍កាន់តែតឹងតែង យ៉ាងណាក៏ដោយ ។

រលកនៃអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអាមេរិក មានជារៀងរាល់ថ្ងៃ
ហើយដែលក្នុងពេលមួយដង​ៗ មានចំនួនពី ៧ ​ដល់ជាង ១០០ នាក់ភាគច្រើនជាឪពុកម្តាយនិងកូនតូច ៗ ។ អ្នកទាំងនោះធ្វើដំណើរចេញពីប្រទេស អែលសាល់វ៉ាដ័រហ្កាតេម៉ាឡា និងហុងឌួរ៉ាស់ កាត់តាមប្រទេសមិចស៊ិក មកកកកុញនៅតំបន់ព្រំដែនប្រទេសមិចស៊ិកក្បែររដ្ឋតិចសាស់ ក្នុងទឹកដីអាមេរិក ។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយថា
គាត់បានត្រៀមទាហ៊ានចំនួន ១៥.០០០ នាក់ នៅតំបន់ព្រំដែនភាគខាងត្បូងប្រទេស
ដើម្បីទប់ស្កាត់ការរុលចូលក្នុងប្រទេសអាមេរិក របស់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ។
កាសែតក្នុងស្រុកបានរាយការណ៍ថា ទាហ៊ានចំនួន ១៥.០០០ នាក់នេះ គឺ ស្ទើរតែ
ស្មើនឹងចំនួនទាហ៊ានអាមេរិក ដែលកំពុងតែប្រយុទ្ធតតំាងជាមួយក្រុមតាលីបង់
ក្នុងប្រទេសអាហ្វហ្កានីស្ថាន ។​

អត្ថបទដែលជាប់ទាក់ទង