លោកត្រំាគម្រាមបាញ់ទៅលើជនអន្តោប្រវេសន៍ដែលគប់ដុំថ្ម​

80

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០២.១១.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយគម្រាមថា
ទាហ៊ានដែលដាក់ពង្រាយនៅតាមព្រំដែនជាប់ប្រទេសមិចស៊ិកកូអាចបាញ់ទៅលើជនអន្តោប្រវេសន៍ដែលមកពីប្រទេសនៅអាមេរិកកណ្តាលបើជននោះគប់ដុំថ្មទៅលើពួកគេដែលបានរារំាងក្រុមជនអន្តោប្រវេសន៍កុំឲ្យឆ្លងព្រំដែនចូលទៅក្នុងប្រទេសអាមេរិក ។

លោកត្រំាបាននិយាយទៅកាន់ក្រុមអ្នកកាសែតនៅក្នុងសតវិមានថាមានជនអន្តោប្រវេសន៍រាប់ពាន់នាក់កំពុងប៉ុនប៉ងដើរមកពីប្រទេសនៅអាមេរិកកណ្តាលកាត់តាមប្រទេសមិចស៊ិកកូ ដើម្បីចូលមកក្នុងប្រទេសអាមេរិក
ហើយមានជនអន្តោប្រវេសន៍មួយចំនួនបានគប់ដុំថ្មទៅលើទាហ៊ាន និងប៉ូលីសយ៉ាងសាហាវ ។

លោកត្រំាបានថ្លែងបែបនេះក្នុងពេលលោកបានឡើងបកស្រាយពីគោលនយោបាយរបស់គាត់ទាក់ទងនឹងការបង្ក្រាបទៅលើអ្វីដែលគាត់ហៅថា ជាចលនាធ្វើអន្តោប្រវេសន៍ខុសច្បាប់គ្មានការគ្រប់គ្រងបាន ។
លោកត្រំាបានបង្កើននូវសម្តីផ្លែផ្កាស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោតជ្រើសរើសសភាពាក់កណ្តាលអាណត្តិដោយចោទសមាជិកគណៈបក្សប្រជាធិបតេយ្យ ថាចង់បើកព្រំដែន
ទទួលយកក្រុមមនុស្សដែលគាត់ហៅថាជាមនុស្សកោងកាច ​ជាក្រុមរំលោភលើស្រ្តី ។​

អត្ថបទដែលជាប់ទាក់ទង