អាជ្ញាធរខេត្តមណ្ឌលគិរីនឹងរៀបចំមីទ្ទីញអបអរសាទរទិវាជ័យជម្នះ៧មករាថ្នាក់ខេត្តនៅពាក់កណ្តាលខែមករានេះ

6

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ធី ៖


អាជ្ញាធរខេត្តមណ្ឌលគិរីនឹងរៀបចំមីទ្ទីញអបអរសាទខួប៤០ឆ្នាំរទិវាជ័យជម្នះ៧មករា១៩៧៩ ៧ មករា ២០១៩ ថ្នាក់ខេត្តនៅពាក់កណ្តាលខែមករានេះដើម្បីរំលឹកដល់វីរៈជនស្នេហាជាតិ ដែលបានលះបង់ជីវិត ក្នុងសមរភូមិមុខផ្តួលរំរបបប្រល័យពូជសាសន៍ប៉ុលពតបានដោយជោគជ័យ ហើយធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថារដ្ឋបាលខេត្តមណ្ឌលគិរី បានសម្រេចនឹងរៀបចំពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករានៅថ្នាក់ខេត្តនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០១៩ ដោយនឹងមានមហាជនចូលរួមយ៉ាងច្រើនកុះករ។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ពិធីនេះនឹងរៀបចំយ៉ាងមហោឡារឹកនៅមុខសួនច្បារសាលាខេត្ត ដោយមានការចូលរួមពីមន្រ្ដីរាជការ កម្លាំងប្រដាបអាវុធ សិស្ស និសិត្ស កម្មករ កម្មការនី អង្គការក្រៅរដ្ឋាភិបាល ប្រមាណជាង៥០០០ ពាន់នាក់។ពិធីនេះក៏មានដើរក្បួនព្យុះហយាត្រា អមជាមួយរថយន្តបុស្បុករបស់ខេត្តដែលត្រូវបានតុបតែងឡើងយ៉ាងល្អប្រណិតបង្ហាញពីការរីកចម្រើនរបស់ខេត្តក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបានអះអាងថា ការរៀចំពិធីអបអរសាទរទិវាជ័យជម្នះ៧មករានេះមានសារះសំខាន់ណាស់ដើម្បីរំលឹកដល់វីរៈជនស្នេហាជាតិ ដែលបានលះបង់ជីវិត ក្នុងសមរភូមិមុខផ្តួលរំរបបប្រល័យពូជសាសន៍ប៉ុលពតដោយជោគជ័យ ជាពិសេសរំលឹកថ្ងៃជាប្រវត្តិសាស្ដ្រនៃការចងចាំដល់យុវជនជំនាន់ក្រោយឲ្យបានយល់ដឹងកាន់តែច្បាស់ដើម្បីការពារទប់ស្ដាត់កុំឲ្យរបបនេះវិលមកវិញជាថ្មីម្ដងទៀត។
លោកស្រីបញ្ជាក់ថា ដើម្បីរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ៧មករា ២០១៩ កាន់តែមានភាពអធឹកអធមនោះ រដ្ឋបាលខេត្តបានរៀបចំតុបតែងលំអសួនច្បារសាធារណៈ នៅតាមដងផ្លូវសាធារណៈ និងនៅតាមទីប្រជុំជន ដោយមានដាក់នូវ ទង់ជាតិនៃព្រះរាជជាណាចក្រកម្ពុជា និងបដាពាក្យស្លោកជាច្រើនទៀត។
សូមបញ្ជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបនៅទូទំាងប្រទេស បានរៀបចំ ពិធីអប់រសាទរ ទិវាជ័យជម្នះថ្ងៃ៧មករាជាងរៀងរាល់ឆ្នាំចាប់តំាងពីឆ្នាំ១៩៧៩មក ដោយប្រជាពលរដ្ឋចាត់ទុកជាថ្ងៃកំណើតទី២របស់ខ្លួន ដែលបានរួចផុតពីការកាប់សម្លាប់យ៉ាងសាហាវយ៉ង់ខ្នងពីពួកប៉ុលពត និងរស់រានមានជីវិតនិងជួបជុំក្រុមគ្រួសារឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង