អាជ្ញាធរខេត្តស្ទឹងត្រែង ត្រៀមរៀបចំមីទិ្ទញអបអរសាទរថ្ងៃជ័យជន្នះ៧មករានៅក្នុងខេត្តរបស់ខ្លួន

10

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ៖

អាជ្ញាធរខេត្តស្ទឹងត្រែង បានឲ្យដឹងថា នឹងមានរៀបចំមីទិ្ទញអបអរសាទរថ្ងៃជ័យជន្នះ៧មករានៅថ្នាក់ខេត្ត បន្ទាប់​ពី​បញ្ចប់ចូលរួមយករថយន្ដបុស្បុកដែលតុបតែងលលម្អរ និងរំលេចដោយសមទ្ធិផលជាច្រើនរបស់ខេត្ត នៅក្នុង​មហា​មីទ្ទិញ​អបអរសាទរនៃថ្ងៃជ័យជន្នះ៧មករា នៅរាជធានីភ្នំពេញ ជាមួយរាជរដ្ឋាភិបាល។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បានរៀប​ចំតុប​តែងលលម្អររថយន្ដបុស្បុក ដែលបង្ហាញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តក្នុងរយៈពេល៤០ឆ្នាំមកនេះ ដើម្បីអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជន្នះ ៧មករា ក្នុងរាជធានីភ្នំពេញ ហើយរថយន្តនេះ នឹងត្រូវយកទៅ​បង្ហាញ​ដល់ប្រជាជនក្នុងខេត្តឲ្យពួកគាត់បានឃើញ នៅក្នុងឱកាសរៀបចំពិធីមីទ្ទីញថ្នាក់ខេត្តនៅថ្ងៃទី១២ មករា ដែលរំពឹង​ថា មានការចូលរួមពីមន្ដ្រីរាជការគ្រប់បណ្ដាអង្គភាព ប្រជាពលរដ្ឋ សិស្ស និសិត្ស អង្គការសង្គមស៊ីវិល ប្រមាណ​ជាបួនពាន់នាក់។
លោកបន្ថែមថា រថយន្តបុស្បុកនេះ មានការតុបតែងលំអ ដោយផ្នែកខាងមុខមានរូប​សញ្ញាខួបអនុស្សាវរីយ៍លើក​ទី​៤០ ទិវាជ័យជំនះ ៧មករា ដែលមានរូបកងចក្រជានិមិត្តសញ្ញាតំណាងខេត្តស្ទឹងត្រែងនៅខាងក្រោម និងមានខ្សែ​បូរពណ៌​ក្រហមខៀវ ចុងចម្លាក់អមសង្ខាង ផ្នែកខាងក្បាលរថយន្តមានរូបក្បាលនាគនៅសងខាង ផ្នែកខាងក្រោយ​រថយន្ត​លម្អដោយរូបភាពស្ដីពីដំណាំកសិកម្ម ដែលបង្ហាញមុខរបរចំបងរបស់ប្រជាពលរដ្ឋ និងនៅលើ​បណ្ដោយ​តួរថ​យន្តផ្នែកខាងមុខមានដាក់តាំងរូបសម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងរូបសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អមដោយខ្លឹមសារជយោ ថ្ងៃជ័យជម្នះ ៧ មករា និង​មានខ្សែបូរពណ៌ក្រហមខៀវព័ទ្ធជុំវិញ នៅខាងក្រោមរូបសម្ដេចទាំងពីរ។
លោកបន្ដថា នៅមានរូបភាពជាច្រើនទៀតដែលតំណាងឲ្យភាពរីកចម្រើន នៅទូទាំងខេត្តមានដូចជា៖ រូបភាព ទំ​នប់​​​វារីអគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង រូបភាពស្ពានមិត្តភាពកម្ពុជាចិនឆ្លងកាត់ទន្លេមេគង្គ រូបភាពអគារ​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រូបភាពរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក សេសាន រូបភាពប្រព័ន្ធធារាសាស្ត្រខ្នាតតូចក្នុងខេត្តស្ទឹងត្រែង និងរូបភាពធនធានធម្មជាតិ​សត្វព្រៃជាប្រភព​សត្វដ៏​កម្រស្ថិតក្នុងតំបន់ការពារសៀមប៉ាងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរជ័យនិងសត្វផ្សោតទឹកសាប នៅតំបន់ទេស​ចរណ៍​​អន្លង់ផ្សោត ផ្នែកទន្លេមេគង្គលើរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង