រាជរដ្ឋាភិបាលស្វាគមន៍គ្រប់គណបក្សនយោបាយទាំងអស់ឲ្យចូលរួមខួបលើទី៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា

20

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖


រាជរដ្ឋាភិបាលបានអញ្ជើញតំណាងគបក្សនយោបាយនៅកម្ពុជាទាំងអស់ឲ្យចូលរួមក្នុងពិធីអបអរសាទរខួបលើទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ១៩៧៩-២០១៩ ដើម្បីបង្ហាញពីចងចាំរបស់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជ័យជំនៈពីរបបប្រល័យពូជាសាសន៍ខ្មែរក្រហម និងបង្ហាញពីការបង្រួបបង្រួមជាតិ។


ឯកឧត្ដម សំ រិទ្ធសារុន អនុប្រធានប្រចាំការ រៀបចំខួបលើកទី៤០ទិវាជ័យជំនះ៧មករា មានប្រសាសន៍ថា គណៈកម្មការរៀបចំខួបលើកទី៤០ទិវាជ័យជំនះ៧មករាបានធ្វើលិខិតអញ្ជើញដល់តំណាងគណបក្សនយោបាយគ្រប់និន្នាការទាំងអស់ រូមទាំងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឲ្យចូលរួមពិធីនេះយ៉ាងអធិកអធមបំផុត។

ឯកឧត្តមបញ្ជាក់ថា ខួបលើកទី៤០ទិវាជ៧យជំនះ៧មករានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតនានាប្រចាំកម្ពុជា និងអ្នកមុខអ្នកការ ប្រជាពលរដ្ឋប្រមាណ៦ម៉ឺននាក់ផងដែរ។
ឯកឧត្តមបន្តថា ទិវា៧មករានេះ មិនមែនជារបស់គណបក្សប្រជាជនកម្ពុជា ឬរបស់គណបក្សនយោបាយណាមួយផ្តាច់មុខនោះទេ គឺវាជារបស់ប្រជាជាតិ និងប្រជាពលរដ្ឋខ្មែរទូទៅ។


សូមបញ្ជាក់ថា ពិធីនេះរៀបចំឡើងដើម្បីរលឹកគុណដល់អ្នកស្នេហ្នាជាតិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុសង្គ្រោះប្រជាជនខ្មែរទូទាំងប្រទេសឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ។ ប្រសិនបើមិនមានថ្ងៃ៧មករាឆ្នាំ១៩៧៩នោះទេ ប្រទេសកម្ពុជាក៏មិនមានសុខសន្តិភាពប្រជាជនមានភាពសម្បូរណ៍សប្បាយ និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង