ក្រុមឧទ្ទាមក្នុងប្រទេសយ៉េម៉ែនប្រើដ្រូនវាយប្រហារទៅលើក្បួនព្យុះហយាត្រារបស់កងទ័ព​

4

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១១.០១.១៩)

យ៉េម៉ែន៖ ក្រុមឧទ្ទាមហ៊ូធី ដែលស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់បានប្រើដ្រូនវាយប្រហារទៅលើក្បួនព្យុះហយាត្រារបស់កងទ័ពរដ្ឋាភិបាលមួយ ដែលធ្វើឡើងនៅក្នុងខេត្តឈ្មោះ ឡាហាស្ថិតនៅភាគខាងត្បូងប្រទេសយ៉េម៉ែន កាលពីថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យស្លាប់អ្នកចូលរួមអស់មួយចំនួន ។

ការវាយប្រហារដោយដ្រូននេះ របស់ក្រុមឧទ្ទាមហ៊ូធី កើតមានឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានព្យាយាមរៀបចំកិច្ចចរចរាសន្តិភាពមួយរវាងក្រុមឧទ្ទាមហ៊ូធី ជាមួយនឹងរដ្ឋាភិបាលយ៉េម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

ក្បួនព្យុះហយាត្រារបស់កងទ័ពនេះ បានប្រព្រឹត្តទៅនៅក្នុងបន្ទាយកងទ័ពមួយកន្លែងហើយមន្ត្រីជាន់ខ្ពស់មួយចំនួនដែលចូលរួមក្នុងពិធីនោះរួមមានទាំងនាយសេនាធិការរងរបស់កងទ័ព បានរងរបួសផងដែរ។

តាមទូរទស្សន៍របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានឲ្យដឹងថា មានមនុស្សចំនួន ៥ នាក់បានស្លាប់និងមនុស្សជាច្រើននាក់បានត្រូវរបួសក្នុងការវាយប្រហារនោះ ។ ទូរទស្សន៍របស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយថាក្រុមសកម្មប្រយុទ្ធរបស់ចលនាតស៊ូហ៊ូធី បានធ្វើការវាយប្រហារទៅលើ ពួកមេឈ្លានពាន ។​

អត្ថបទដែលជាប់ទាក់ទង