មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ធ្វើយុទ្ធនាការគ្មាន ក្រដាសក្រោមតុ

33

វិទ្យុជាតិកម្ពុជា​៖​  អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង៖
មន្ទីរទេសរណ៍ខេត្តស្ទឹងត្រែងជំរុញឲ្យវិស័យឯកជនដែលប្រកបអាជីវកម្មពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ រួមគ្នាធ្វើយុទ្ធនាការគ្មាន ក្រដាសក្រោមតុ ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅតាម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហាដ្ឋាន ធ្វើការប្រកួតប្រជែងគ្នា ភាពស្អាត បរិស្ថានល្អ នៅឆ្នាំ២០១៩នេះ។


ក្នុងឱកាសចុះផ្សព្វផ្សាយផែនការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានស្នើឲ្យផ្នែកឯកជនដែលធ្វើការលើវិស័យទេសចរណ៍ត្រូវរួម សហការគ្នាពង្រឹងសេវាកម្មទេសចរណ៍ឲ្យមានប្រសិទ្ធភាពពិសេសការធ្វើបដិសណ្ឋារកិច្ច ភាពរាក់ទាក់ បង្កើនទំនុកចិត្តដល់ភ្ញៀវទាក់ទាញឲ្យមកលេងកាន់តែច្រើននៅឆ្នាំ២០១៩នេះ។លោកបន្ថែមថា៖ផែនការនេះមន្ទីរដាក់មន្ត្រីចំនាញចុះទៅអប់រំផ្សព្វផ្សាយ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានឲ្យរៀបចំមាន បរិស្ថានល្អ តុបតែងប្រកបដោយភាពបៃតង។


កញ្ញា ម៉ក់ ស្រីនិច អ្នកគ្រប់គ្រងសេវាកម្មផ្នែកបដិសណ្ឋាកិច្ចនៅសណ្ឋាគារហ្វ័ររីវ័រក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុង ស្ទឹងត្រែងបានបញ្ជាក់ថា៖ កន្លងមកម្ចាស់ផ្ទះសំណាក់សណ្ឋាគារភោជនីយដ្ឋានបានអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍រួចមកហើយ ព្រោះបានយល់ថា សេវាកម្មល្អ ទីក្រុងស្អាតគឺបានផ្ដើមចេញពីយើងទាំងអស់គ្នា។


លោក សាយ កុសល អភិបាលក្រុងបានគាំទ្រចំពោះការយល់ដឹងនេះព្រោះអាជ្ញាធរខេត្តបានប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឱ្យបានស្អាតក៍ចង់ទាក់ទាញភ្ញៀវទេសចរមកលេងឱ្យបានច្រើនដែរ។
លោកថា៖នៅ២០១៩នេះអាជ្ញាធនឹងរៀបចំធ្វើផ្លូវបេតុងនៅទីតាំងសួនច្បាត្រីប៉ាសេអ៊ីបន្ថែមទៀត នឹងរៀបចំសណ្តាប់ធ្នាប់សន្តិសុខឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីបង្កើនភាពកក់ក្តៅដល់ភ្ញៀវដែលបានមកដល់ខេត្តស្ទឹងម្តងហើយចង់មកម្តងទៀត។


សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង-មានសណ្ឋាគារចំនូន៧-មានបន្ទប់២៦៥បន្ទប់- ផ្ទះសំណាក់៣៦ -មានបន្ទប់សរុប៥៤៧ ភោជនីយ៍ដ្ឋាននិងអាហារដ្ឋានចំនូន៣៧កន្លែង -ហាងមាស្សា៦កន្លែង-ហាងខារ៉ាអូខេ១២កន្លែង-នឹងកន្លែងរមណីយដ្ឋានធម្មជាតិសំរាប់កំសាន ចំនួន៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង