អាមេរិកបានដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេងនិងធនាគាររបស់អ៊ីរ៉ង់

7

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៧.១១.១៨)

អាមេរិក៖ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាផ្លូវការលើការនាំចេញឧស្សាហកម្មប្រេងនិងធនាគាររបស់អ៊ីរ៉ង់ដែលជាវិធានការដ៏តានតឹងមួយដើម្បីបង្កើនសម្ពាធលើប្រទេសអ៊ីរ៉ង់ស្របពេលដែលប្រទេសនេះមានការជំទាស់ខ្លាំង។

ការដាក់ទណ្ឌកម្មចុងក្រោយបំផុតដោយរដ្ឋការលោក ត្រាំ គឺជាចំណាត់ការទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែឧសភាដែលនេះជាសញ្ញានៃការសើរើឡើងវិញនូវរាល់វិធានការនៃការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉េកផុមផេអូ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃចន្ទថាការដាក់ទណ្ឌកម្មថ្មីនេះត្រូវបានជំទាស់យ៉ាងខ្លាំងពីអ៊ីរ៉ង់ដោយសារវាបានរារាំងដល់ឧស្សាហកម្មថាមពល, ធនាគារនិងការដឹកជញ្ជូនរបស់ក្រុងតេសរ៉ង់។

អត្ថបទដែលជាប់ទាក់ទង