បុរសអៀរឡង់២នាក់បានរត់ពន្ធគ្រឿងញៀនប្រភេទកូកាអ៊ីនតាមអាកាសយានដ្ឋានមែលប៊ន

6

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៧.១១.១៨)

អូស្រ្តាលី៖ បុរសជនជាតិអៀរឡង់អាយុ ៣០ ឆ្នាំម្នាក់ត្រូវបានចូលបំភ្លឺនៅក្នុងតុលាការកាលពីថ្ងៃពុធបន្ទាប់ពីមានការស៊ើបអង្កេតរួមមួយដោយប៉ូលីសសហព័ន្ធអូស្ត្រាលី(AFP) និងកងកម្លាំងព្រំដែនអូស្ត្រាលី (ABP) ហើយបានរកឃើញថាមានទាក់ទងនឹងប្រតិបត្តិការជួញដូរគ្រឿងញៀន។

អាជ្ញាធរបានដោះស្រាយបទឧក្រិដ្ឋបន្ទាប់ពីបុរសជនជាតិអៀរឡង់ម្នាក់ទៀតអាយុ ២៥ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃចន្ទនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងមែលប៊ននិងត្រូវបានគេរកឃើញថាកំពុងលាក់ទុកកូកាអ៊ីនចំនួន ៤ គីឡូក្រាមនៅក្នុងវ៉ាលីរបស់គាត់។

នៅពេលពិនិត្យមើលកាបូបរបស់អ្នកដំណើរពេលមកដល់កងកម្លាំងព្រំដែនអូស្ត្រាលីបានកត់សម្គាល់ភាពមិនប្រក្រតីនៅក្នុងវ៉ាលីរបស់បុរសនោះតែម្តង។

អត្ថបទដែលជាប់ទាក់ទង