ប្រទេសចិននឹងខិតខំបន្ថែមទៀតដើម្បីអត្ថប្រយោជន៍ដល់ពិភពលោក

5

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៧.១១.១៨)

ចិន៖ នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីចិនស៊ីជីនពីង (Xi Jinping)ឯពិធីបើកពិព័រណ៍ពាណិជ្ជកម្មចិនក្នុងការនាំចូលអន្ដរជាតិ (CIIE)បានបង្ហាញសញ្ញាថាប្រទេសចិននឹងបន្តបើកទូលាយព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅទូទាំងពិភពលោក។

លោកស៊ីបានគូសបញ្ជាក់អំពីតួនាទីនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចដោយនិយាយថាវាគឺជានិន្នាការនៃប្រវត្តិសាស្រ្តដែលមិនអាចកែប្រែបាននិងបានផ្តល់សន្ទុះដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

លោកស៊ីបានបន្តទៀតថាបណ្តាប្រទេសនានាត្រូវបន្តគោលនយោបាយបើកទូលាយហើយត្រូវជៀសវៀងការការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួននិងជាឯកតោភាគី ដោយលោកអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសេដ្ឋកិច្ចបើកចំហជាសកលថែមទៀត។

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថាសន្ទរកថាលោកស៊ីពិតជាមានតំលៃណាស់ព្រោះក្នុងពេលបច្ចុប្បន្នអ្វីដែលយើងត្រូវការគឺបន្ថយការកំនត់ព្រំប្រទល់ ។យើងត្រូវការប្រទេសនានាឱ្យប្រើសក្តានុពលរបស់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមកនិងផ្តល់ឱកាសកាន់តែច្រើនដល់ការវិនិយោគនិងការរីកចំរើន ។

អត្ថបទដែលជាប់ទាក់ទង